ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជួបពិភាក្សាទ្វេភាគីជាមួយ លោកជំទាវ LouiseMUSHIKIWABO អគ្គលេខាធិការនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី អំឡុងពេលនៃចូលរួមកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតអ.ស.ប. លើកទី៨១ នៅទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជួបពិភាក្សាទ្វេភាគីជាមួយ លោកជំទាវ Louise MUSHIKIWABO អគ្គលេខាធិការ
នៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី អំឡុងពេលនៃចូលរួមកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតអ.ស.ប. លើកទី៨១ នៅទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក
នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាទ្វេភាគីជាមួយ លោកជំទាវ Louise MUSHIKIWABO អគ្គលេខាធិការនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី អំឡុងពេលនៃការអញ្ជើញចូលរួមកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតអ.ស.ប. លើកទី៨១ នៅទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក។
ភាគីទាំងពីរបានពិភាក្សាអំពីវឌ្ឍនភាពនៃការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ និងព្រឹត្តិការណ៍អមសំខាន់ៗ រួមមាន៖ ភូមិហ្វ្រង់កូហ្វូនី (Francophonie Village) និងហ្រ្វង់កូតិច (FrancoTech) ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនាពេលខាងមុខ ពីថ្ងៃទី១៣-១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានធ្វើបច្ចុប្បន្នភាពស្តីពីស្ថានការណ៍ នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ជូនលោកជំទាវអគ្គលេខាធិការផងដែរ។
Le matin du 25 septembre 2026, Son Excellence le Vice-Premier ministre PRAK Sokhonn, Ministre des Affaires étrangères et de la Coopération internationale, a rencontré Son Excellence Madame Louise MUSHIKIWABO, Secrétaire Générale de l’Organisation internationale de la Francophonie (OIF), en marge du débat général de la 81e session de l’Assemblée générale des Nations unies à New York, aux États-Unis d’Amérique.
Les deux parties ont évoqué l’avancement des préparatifs du prochain 20e Sommet de la Francophonie et les principaux événements parallèles, notamment le Village de la Francophonie et FrancoTech, que le Cambodge accueillera du 13 au 17 novembre 2026 à Phnom Penh.
Son Excellence le Vice-Premier ministre a également fait le point sur la situation actuelle à la frontière entre le Cambodge et la Thaïlande.
On the morning of 25 September 2026, His Excellency Deputy Prime Minister PRAK Sokhonn, Minister of Foreign Affairs and International Cooperation, met with Her Excellency Louise MUSHIKIWABO, Secretary-General of the International Organization of La Francophonie (OIF), on the sidelines of the General Debate of the 81st Session of the United Nations General Assembly in New York, United States of America.
Both sides discussed the ongoing progress in preparations for the upcoming 20th Francophonie Summit and key sideline events, including the Francophonie Village and FrancoTech, to be hosted by Cambodia from 13 to 17 November 2026 in Phnom Penh.
His Excellency Deputy Prime Minister also provided an update on the current situation along the Cambodia–Thailand border.


