ឯកឧត្តម ទិត សុធា ណែនាំឱ្យមន្ត្រីចុះមូលដ្ឋានក្នុងឃុំកំ​ពង់ស្វាយបន្តធ្វើអំពើល្អដើម្បីប​ម្រើផលប្រយោជ​ន៍​គ​ណបក្ស

ថ្ងៃចន្ទ ទី២៤ ខែសីហា ឆ្នាំ២០២៦​ - កម្ពុជាថ្ងៃនេះ - 0



កាលពីរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ នៅស្នាក់គណបក្សប្រជាជនកម្ពុជា ឃុំកំពង់ស្វាយ ស្រុក​កំពង់​ស្វាយ ខេត្តកំពង់ធំ ក្នុងឱកាសអញ្ជើញជាអធិបតីជួបសំណេះសំណាល និងប្រគល់សេចក្តីសម្រេចស្តីពី​ការ​កែ​សម្រួលសមាសភាពក្រុមការងារចុះមូលដ្ឋានឃុំកំពង់ស្វាយ ឯកឧត្តម ទិត សុធា សមាជិកគណៈ​កម្មាធិ​ការ​កណ្តាលនិងជាប្រធានក្រុមការងារគណៈពង្រឹងឃុំកំពង់ស្វាយ បានបញ្ជាក់ប្រាប់ទៅក្រុមកា​រងារ​ចុះមូល​ដ្ឋាន​ក្នុង​ឃុំ សូមមានការប្តេជ្ញាចិត្តខ្ពស់ និងខិតខំពង្រឹងការងារចុះមូលដ្ឋានឱ្យបានសកម្ម ដើម្បីប្រៀប​ឈ្នះ​ជូន​គណ​បក្ស​ប្រ​ជាជនកម្ពុជាក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ដែលនឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី៦ ខែ​មិថុនា ឆ្នាំ២០២៧ខាងមុខ។

ឯកឧត្តម ទិត សុធា បានបន្ថែមថា ដើម្បីដណ្តើមជ័យជម្នះសម្រាប់ការបោះឆ្នោតខាងមុខបានទទួលជោគជ័យ លុះត្រាតែក្រុមការងារទាំងអស់ ទាំងក្រុមការងារចុះមូលដ្ឋាន និងក្រុមការងារគណបក្សដែលនៅមូលដ្ឋាន ភូមិ ឃុំ មានការសាមគ្គីភាពគ្នាជាធ្លុងមួយ និងមានការចូលរួមពីមន្ត្រីគណបក្សគ្រប់រូប ឯកភាពនិងរួមកម្លាំ​ងគ្នា​ខិត​ខំធ្វើអំពើល្អដើម្បីបម្រើប្រជាជនចាប់ពីពេលនេះតទៅឱ្យបានសកម្ម ខ្លាំងក្លានិងត្រូវរួមគ្នាចុះផ្ទា​ល់នៅ​ក្នុង​មូល​ដ្ឋា​ននិងតាមខ្នងផ្ទះ ស្វែងយល់អំពីសតិអារម្មណ៍ និងបញ្ហាប្រឈមនានានៅក្នុងមូលដ្ឋាននិងរិះរក​វិធាន​ការ​ដោះ​ស្រា​យ ឆ្លើយតបទៅនឹងសំណើ សំណូមពរចាំបាច់របស់ប្រជាជនឱ្យបានទាន់ពេលវេលា។

ក្នុងន័យនេះ ក្នុងនាមជាមន្ត្រីគណបក្សគ្រប់រូប ត្រូវបង្កើនសកម្មភាពចិញ្ចឹមចលនាក្នុងមូលដ្ឋាន​ដែលខ្លួន​ទទួល​ខុស​ត្រូវ ត្រូវមានផែនការច្បាស់លាស់ក្នុងការចុះជួបផ្ទាល់ជាមួយសមាជិកគណបក្ស និងប្រជាជននៅក្នុងភូមិ ក្រុម តាមខ្នងផ្ទះ ដើម្បីបង្កើនភាពជិតស្និទ្ធ យល់ដឹងពីបញ្ហាសុខទុក្ខ និងបញ្ហាប្រឈមរបស់ប្រជាជន ជំរុញ​ដោះ​ស្រា​យនិងស្វែងរកកិច្ចអន្តរាគមន៍តាមជំនាញ និងក្នុងសមត្ថកិច្ចការងារដោយឈរលើ​ស្មារតីសហការ​ដោះ​ស្រាយ​ជូនប្រជាជនឱ្យបានទាន់ពេលវេលា ទាំងបញ្ហាសេដ្ឋកិច្ច ក៍ដូចជាជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់។ ការ​ធ្វើ​បែប​នេះ គឺក្នុងគោលដៅពង្រឹង និងបង្កើនការគាំទ្រ និងការជឿទុកចិត្តថែ​មទៀតពីសំណាក់ប្រ​ជាជនម្ចា​ស់​ឆ្នោត​ដែ​ល​ជាសមាជិកមកលើគណបក្ស ក្នុងន័យ «សមាជិកគណបក្ស១រូប គឺជាសំឡេងឆ្នោត១សន្លឹក ជា​សន្លឹ​ក​ឆ្នោត​បានការ» និងពួកគាត់បានមើលឃើញច្បាស់នូវការបម្រើពួកគាត់ដោយស្មោះត្រង់ គឺជាទំនុកចិត្ត​ដែលប្រ​ជា​​​ជ​នក៏នឹងត្រៀមខ្លួនដើម្បីទៅបោះឆ្នោតគាំទ្រគណបក្សយើងនៅពេលខាងមុខផងដែរ។ ការបន្តធ្វើអំពើ​ល្អឥត​ឈប់​ឈរដើម្បីបម្រើផលប្រយោជន៍គណបក្សនិងបន្តកសាងកម្លាំងគាំទ្របក្សបន្ថែមទៀត ជាកាតព្វកិច្ចរបស់​ម​ន្ត្រី​​​​​​បក្ស​ដែលចុះផ្ទាល់នៅក្នុងមូលដ្ឋាន។

បន្ថែមលើនេះ ឯកឧត្តម ទិត សុធា ក៏បានក្រើនរំលឹ​កដល់មន្ត្រីមូលដ្ឋានត្រូវយកចិ​ត្តទុកដាក់លើការ​ផ្តល់​សេវា​គ្រ​ប់​ប្រភេទប្រកបដោយគុណភាព និងប្រសិទ្ធភាព ដូចជាសេវាសន្តិសុខសណ្តាប់ធ្នាប់ សេវាប្រជាពលរដ្ឋ សេវា​ស​ង្គម អប់រំ សុខាភិបាល សេវាយុត្តិធម៌ ការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ សេវាសុរិយោដី ក៏ដូចជា​សេ​វាចាំបាច់ជាច្រើនទៀតដើម្បីសម្រួលដល់ការប្រកប​មុខរបរ​និងលើកកម្ពស់ជីវភាពរស់​នៅរបស់​ប្រជាជន​ក្នុង​មូល​ដ្ឋា​ន​។

ការពង្រឹងសកម្មភាពចុះមូលដ្ឋាន ដោយក្តាប់បាននូវបញ្ហាអាទិភាពនិងដោះស្រាយបានទាន់ពេលវេលា លុះ​ត្រា​តែ​មន្ត្រីគ្រប់រូបបង្កើនការទទួលខុសត្រូវ និងអនុវត្តនូវតួនាទី ភារកិច្ចរបស់ខ្លួនឱ្យបានល្អនិងដើរតួនាទី​ស្នូល​ក្នុង​ការ​​ពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង ខិតខំបម្រើប្រជាជនដោយស្មោះត្រង់ គោរពច្បាប់ ធ្វើអំពើល្អ​គ្រប់​កា​លៈ​ទេ​សៈ មានគុណធម៌ និងសីលធម៌ខ្ពស់ ព្រមទាំងបន្តកសាងទំនាក់ទំនងល្អជាមួយប្រជាជន ទើបបាន​ទទួ​ល​នូវ​ការ​ស្រ​​ឡាញ់ចេញពីបេះដូងរបស់ប្រជាជន សំដៅលើកកម្ពស់ប្រជាប្រីយភាពនិងបង្កើនការ​ជឿ​ជាក់​មក​លើ​គ​ណ​ប​ក្ស​គណបក្សប្រជាជនកម្ពុជាយើង៕

អត្ថបទទាក់ទង