លោកជំទាវ​បណ្ឌិត​ អ៊ុក​ ម៉ាលី​ អញ្ជេីញចូលរួមពិធីជួបសំណេះសំណាល និងប្រគល់-ទទួលថវិកាពីថ្នាក់ដឹកនាំ និងសមាជិក-សមាជិកាសភាពាណិជ្ជកម្មកម្ពុជា ជូនកាកបាទក្រហមកម្ពុជា​ 

ថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២៦​ - កម្ពុជាថ្ងៃនេះ - 0

នារសៀលថ្ងៃទី១៤​ ខែសីហា​ ឆ្នាំ​២០២៦​ លោកជំទាវ​បណ្ឌិត​ អ៊ុក​ ម៉ាលី​ សមាជិកាគណៈកម្មការទី២​ ព្រឹទ្ធសភា​ បានអញ្ជេីញចូលរួមពិធីជួបសំណេះសំណាល និងប្រគល់-ទទួលថវិកា ចំនួន ១.០៤៤.១០០ដុល្លារអាម៉េរិក ពីថ្នាក់ដឹកនាំ និងសមាជិក-សមាជិកាសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំដោយ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា ជូនកាកបាទក្រហមកម្ពុជា​ ដើម្បីអបអរខួបលើកទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ២០២៦ ក្រោមមូលបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌»។ 

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។

ប្រភព៖ ការិយាល័យ​ជំនួយការ​គណៈកម្មការ​ទី២ព្រឹទ្ធសភា​

អត្ថបទទាក់ទង