ពលរដ្ឋកម្ពុជា​ បញ្ចេញ​សារប្រតិកម្មយ៉ាង​ខ្លាំងខឹង​សម្បារទៅ​នាយករដ្ឋមន្ត្រី សឹង្ហបូរី​ !

ថ្ងៃសុក្រ ទី៧ ខែមិថុនា ឆ្នាំ២០១៩​ - កម្ពុជាថ្ងៃនេះ - 0

នៅព្រឹក​ថ្ងៃ​ទី​៧ ខែ​មិថុនា ឆ្នាំ​២០១៩នេះ ពលរដ្ឋកម្ពុជា​ជា​ច្រើន​នាក់​ បាននាំ​គ្នា​​ចូល​ទៅបញ្ចេញ​យោបល់​ឆ្លើយ​តប​ទៅ​លោកនាយករដ្ឋមន្ត្រី​ សឹង្ហបូរី​ ដោយ​ការខឹង​សម្បារជា​ខ្លាំង បន្ទាប់​ពី​លោក លី សៀន​ឡុង នាយករដ្ឋមន្ត្រី​សឹង្ហបូរី បាន​បង្ហោះ​សារ​ក្នុង​ន័យ​ថា ការ​ជួយ​របស់​កងទ័ព​ស្ម័គ្រ​ចិត្ត​វៀតណាម​ ដើម្បី​រំ​ដោះពលរដ្ឋកម្ពុជា​ដែល​រង​ទុក្ខ​វេទនា​ក្នុង​របបប្រល័យ​ពូជ​សាសន៍​ប៉ុល​ ពត​ ថា ជាការ​ឈ្លាន​ពាន​របស់​វៀត​ណាម​មកលើ​កម្ពុជា​។

ភ្លាម​ៗ បន្ទាប់​ពី​ការ​បង្ហោះ​សារ​របស់​លោក លី​ សៀន​ឡុង ទាំង​ពលរដ្ឋ​វៀតណាម​ក៏បញ្ចេញ​ប្រតិកម្ម​ និង​ពលរដ្ឋ​កម្ពុជា​ ក៏ខឹង​សម្បារ​ជា​ខ្លាំង​ ជា​មួយ​នឹង​ការ​ចោទ​ជា​សំ​នួរ​ទៅ​វិញ​ថា តើសឹង្ហបូរី​ ពិត​ជា​បាន​គាំ​ទ្ររបប​ប្រល័យ​ពូជសាសន៍មែន​ឬ? មិន​ត្រឹម​តែ​ប៉ុណ្ណោះ ពលរដ្ឋកម្ពុជា​ខ្លះ​ទៀត​បាន​និយាយ​ថា «ការលើកឡើងនេះ ក៏ជាការប្រមាថដល់ពលិកម្មសាច់ស្រស់ឈាមស្រស់របស់កងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានជួយរំដោះកម្ពុជាឲ្យរួចផុតពីរបបប្រល័យពូជសាសន៏នោះ។
ការលើកឡើងរបស់ឯកឧត្តម លី ស៊ានឡុង នាពេលនេះក៏បានបង្ហាញប្រជាជនសាំងកាពួ និងពិភពលោកថា មេដឹកនាំសឹង្ហបុរីនាពេលនោះបានរួមចំណែកសម្លាប់ប្រជាជនកម្ពុជាយ៉ាងពិតប្រាកដ»។

ខាង​ក្រោម​នេះ គឺ​ជា​សារ​របស់​ពលរដ្ឋ​កម្ពុជា​ ដែល​ប្រតិកម្ម​ទៅ​លោក លី សៀន​ឡុង​ នាយករដ្ឋមន្ត្រី​ សឹង្ហ​បូរី​។

ខ្ញុំ​ពិតជាមានការសោកស្តាយខ្លាំងណាស់ដែល ឯឧ នាយករដ្ឋមន្ត្រីសឹង្ហបុរី លី ស៊ានឡុង បានបង្ហោះតាមទំព័រ ហ្វេសប៊ុក កាលពីថ្ងៃទី 31 ខែឧសភាកន្លងទៅដោយលើកឡើងថា
” ពេលដែលគាត់ (ឧត្តមសេនីយ៏ ព្រេម) ធ្វើជានាយករដ្ឋមន្ត្រី (ថៃ) គាប់ជួននឹងពេលដែលសមាជិក ASEAN (កាលនោះគ្នា យើង 5 ប្រទេស) រួមគ្នាប្រឆាំងការឈ្លានពានរបស់វៀតណាមមកលើកម្ពុជា និងប្រឆាំងរដ្ឋាភិបាលកម្ពុជាដែលបានជំនួសខ្មែរក្រហម។…”

ការលើកឡើងនេះបង្ហាញថា កាលនោះសឹង្ហបុរី បានគាំទ្ររបបប្រល័យពូជសាសន៏ និងចង់ឲ្យរបបប្រល័យពូជសាសន៏វិលត្រឡប់មកកម្ពុជាវិញដែរ។

សឹង្ហបុរីបានធ្វើជាម្ចាស់ផ្ទះរៀបចំការប្រជុំដែលនាំដល់ការបង្កើតរដ្ឋាភិបាលចំរុះត្រីភាគី កម្ពុជាប្រជាធិបតេយ្យ និងអូសបន្លាយសង្គ្រាមនៅកម្ពុជា និងទុក្ខវេទនារបស់ប្រជាជនកម្ពុជា ជាង10 ឆ្នាំថែមទៀត ហើយដែលស្មើនឹងការប្រឆាំងនឹងការរស់ឡើងវិញរបស់ប្រជាជនកម្ពុជាផងដែរ។

ការលើកឡើងនេះ ក៏ជាការប្រមាថដល់ពលិកម្មសាច់ស្រស់ឈាមស្រស់របស់កងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានជួយរំដោះកម្ពុជាឲ្យរួចផុតពីរបបប្រល័យពូជសាសន៏នោះ។
ការលើកឡើងរបស់ឯកឧត្តម លី ស៊ានឡុង នាពេលនេះក៏បានបង្ហាញប្រជាជនសាំងកាពួ និងពិភពលោកថា មេដឹកនាំសឹង្ហបុរីនាពេលនោះបានរួមចំណែកសម្លាប់ប្រជាជនកម្ពុជាយ៉ាងពិតប្រាកដ។

ចុងក្រោយនេះ ខ្ញុំចង់សួរ ឯ.ឧ នាយករដ្ឋមន្ត្រី លី ស៊ានឡុង ថា តើគាត់ចាត់ទុកការកាត់ទោសមេដឹកនាំខ្មែរក្រហមកន្លងទៅនេះថា ជាការត្រឹមត្រូវដែរឬអត់ ?៕
I deeply regret to learn of the Facebook post of H.E. Lee Hsien Loong, Prime Minister of Singapore, on 31 May expressing his condolences on the passing of General Prem Tinsulanonda in which he said “His [General Prem] time as PM coincided with the ASEAN members (then five of us) coming together to oppose Vietnam’s invasion of Cambodia and the Cambodian government that replaced the Khmer Rouge…”

His statement reflects Singapore’s position then in support of the genocidal regime and the wish for its return to Cambodia. Singapore was the host of the tripartite meeting that led to the formation of the coalition government of the Democratic Kampuchea, which had prolonged the war and the suffering of Cambodian people for another 10 years. It’s an act against the survival of the Cambodian people. His statement is also an insult to the sacrifice of the Vietnamese military volunteers who helped to liberate Cambodia from the genocidal regime. His statement reveals to the Singaporean people and the world that leader of Singapore had indeed contributed to the massacre of Cambodian people.
Finally, I shall ask whether H.E. Lee Hsien Loong consider the trial of Khmer Rouge leaders legitimate?.

ក្នុង​នាមជាប្រជាពលរដ្ឋខ្មែរមួយរូប ខ្ញុំពិតជាមិនអាចទទួលយកបានទេចំពោះទង្វើរបស់លោក លី សៀនឡុង តាមរយៈសំណេររបស់លោក ដែលឆ្លុះបញ្ចាំងពីជំហរខ្មោចឪលោករួមនិងបក្សពួកបានចូលរួមគ្នាការពារនិងគាំទ្រដល់អំពើប្រល័យពូជសាសន៍ប្រឆាំងនឹងមនុស្សជាតិរបស់របបប៉ុលពត ដែលអង្កការសហប្រជាតិបានបង្កើតតុលាការកាត់ទោសមេដឹកនាំខ្មែរក្រហមដែលសម្លាប់ប្រជាជនខ្មែរនិងធ្វើទុក្ខបុកម្និញមកដល់ប្រជាជនស្លូតត្រង់រាប់លាននាក់ ហើយបែរជាក្រុមនិងបក្សពួកលោកគាំទ្រទៅវិញ។
ក្នុងនាមប្រជាពលរដ្ឋខ្មែរ ខ្ញុំសូមអោយលោកធ្វើការសុំទោសចំពោះវិញ្ញាណក្ខ័ន្តប្រជាជនខ្មែររាប់លាននាក់ដែលបានស្លាប់ដោយសារទង្វើគាំទ្ររបស់លោក និងក្រុមបក្សពួកលោកចំពោះរបបខ្មែរក្រហមនេះ។

As a Cambodian citizen, I could not accept Lee’s actions through his writings reflecting the position of ghosts, he and his associates, together protect and support the genocide against And the humanity of the Pol Pot regime, which the United Nations has set up a Khmer Rouge tribunal that murders the Khmer people and assaults them. Millions of innocent people, and groups and factions to support.
On behalf of the Khmer people, I apologize for the deaths of millions of Cambodians who died because of his support for the Khmer Rouge regime.

ទុក្ខវេទនារបស់​ពលរដ្ឋកម្ពុជា​ដោយសារ​របប ប៉ុល​ ពត​
ទុក្ខវេទនារបស់​ពលរដ្ឋកម្ពុជា​ដោយសារ​របប ប៉ុល​ ពត​
លោក លី សៀនឡុង នាយករដ្ឋមន្ត្រី សឹង្ហបូរី​
បញ្ចេញមតិ
អត្ថបទទាក់ទង