សម្តេចវិបុលសេនាភក្តី សាយ ឈុំ ផ្ញើលិខិតជូនពរ និងអបអរសាទរ ឯកឧត្តម ប្រាក់ សុខុន ក្នុងឱកាស អង្គព្រឹទ្ធសភាបោះឆ្នោតជ្រើសរើសជា អនុប្រធានទី១ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា
សម្តេចវិបុលសេនាភក្តី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ព្រមទាំងលោកជំទាវ ផ្ញើលិខិតជូនពរ និងអបអរសាទរ ឯកឧត្តម ប្រាក់ សុខុន ក្នុងឱកាស អង្គព្រឹទ្ធសភា នីតិកាលទី៥ បោះឆ្នោតជ្រើសរើសជា អនុប្រធានទី១ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។
ខ្ញុំមានជំនឿយ៉ាងមុតមាំថា ក្រោមការចូលរួមដឹកនាំរបស់ ឯកឧត្តម ព្រឹទ្ធសភានីតិកាលថ្មី ពិតជាដើរតួនាទីយ៉ាងសំខាន់បំផុតក្នុងការពង្រឹងលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជា ព្រមទាំងរួមចំណែកលើកកម្ពស់កិត្យានុភាពជាតិនៅក្នុងក្របខណ្ឌតំបន់ និងពិភពលោក។
ឆ្លៀតក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ ខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុ ស័ក្តិសិទ្ធទាំងឡាយក្នុងលោក សូមតាមជួយបីបាច់ថែរក្សាប្រទានពរជ័យ សិរីសួស្តី ជ័យមង្គល គ្រប់ប្រការ ជូនឯកឧត្តម ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី សូមមានជន្មាយុយឺនយូរសុខុមាលភាពល្អបរិបូរណ៍ និងសូមបានសម្រេចជោគជ័យយ៉ាងត្រចះត្រចង់ក្នុងដំណើរការដឹកនាំព្រឹទ្ធសភា សំដៅរួមចំណែកថែរក្សា សុខសន្តិភាព ស្ថិរភាព សម្បូណ៌សប្បាយ រុងរឿង និងប្រទេសជាតិមានការអភិវឌ្ឍន៍លើគ្រប់វិស័យជានិច្ច និរន្តរ៍តរៀងទៅ៕