ព្រះ​ធម៌អប់​រំ​ចិត្ត៖ សុខោ បញ្ញាបដិលាភោ

ថ្ងៃអាទិត្យ ទី១២ ខែឧសភា ឆ្នាំ២០១៩​ - ចំណេះដឹងទូទៅ - 0

@ ជីវិត​នេះ មាន​សេចក្តី​សុខមក​ពី​មាន​ចំ​ណេះ គឺចេះស្រឡាញ់ ចេះ​ឳ្យ ចេះ​រង់​ចាំ​ ចេះល្មម ចេះ​ក្រែង​ចិត្ត​អ្នក​ដទៃ​ ចេះ​ឳ្យ​អភ័យ​ និង​ចេះ​ដឹង​ធម្មតាធម៌​នៃ​ជី​វិត​ គឺអ្វី​ៗដែល​កំពុង​តែ​កើត​ឡើង​មាន​នៅ​ក្នុង​ជីវិត​យើង​ហ្នឹង​ឯង​ បើយើង​មិន​មាន​ទាស់​ហើយ ព្រម​ទទួល​ការកើត​ឡើង​ជា​ធម្មតា​ដូច​ធម៌​ដទៃ​ មាន​បញ្ញាកំ​ណត់​ មិន​លុះ​តាម​ចំ​ណង់​ ចង់​ឳ្យ​យ៉ាង​នេះ​ យ៉ាង​នោះ​ទៅ​វិញ​ឡើយ​ នេះ​ហើយ​ ការចេះ​ដឹងឳ្យ​បាន​សុខ​ស្ងប់​៕

ដោយ​លោកគ្រូអគ្គ​បណ្ឌិតធម្មាចារ្យ ប៊ុត សាវង្ស​

បញ្ចេញមតិ
អត្ថបទទាក់ទង