គំ​និត​គួរពិចារណា​ អំពី​តម្លៃ​ និង​គុណ​ធម៌របស់​មនុស្ស

ថ្ងៃចន្ទ ទី៦ ខែឧសភា ឆ្នាំ២០១៩​ - ចំណេះដឹងទូទៅ - 0

មនុស្សយើង បើនាំគ្នាជោរធ្វើអំពើល្អក្នុងសង្គម ម៉្លេះសមបាននូវសេចក្តីសុខ សុភមង្គល និងភាពរីករាយក្នុងជីវិតផ្ទាល់ខ្លួន ញាតិមិត្ត ក្រុមគ្រួសារកំរិតណានោះទេ ប៉ុន្តែផ្ទុយទៅវិញ អ្នកខ្លះនាំគ្នាជោរតាមគ្នាក្នុងការពោលអសុរោះ ជេរប្រមាថលើអ្នកដទៃ ដោយពាក្យសម្តី និងរូបភាព សកម្មភាពយ៉ាងអសីលធម៌បំផុតដែលសង្គមស្អប់ខ្ពើម។

ការជេរប្រមាថ មិនមានតម្លៃណាមួយស័ក្តិសមជាបុគ្គលថ្លៃថ្នូរក្នុង​សង្គម​ឡើយ។ ការជេរប្រមាថ មិនមែនជាការដោះស្រាយបញ្ហាណាមួយដែលជាការលំបាក ឬជាឧបសគ្គចំពោះមុខនោះទេ ផ្ទុយទៅវិញ​រិតតែបង្ហាញ​នូវ​ភាព​អន់ថោករបស់​ជន​មួយ​ចំ​នួន​ ដែលការរស់នៅរបស់ពួក​គេ​ងុប​ជ្រុបតែនឹងអំពើអគុណ​ធម៌។ ដូច្នេះ គឺមានតែការតស៊ូ អត់ធ្មត់ និងយកបញ្ញាដោះស្រាយបញ្ហាតែប៉ុណ្ណោះ ទើបជាច្រកចេញដ៏ប្រសើរ ហើយមានទាំងកិត្តិយសទៀតផង៕

បញ្ចេញមតិ
អត្ថបទទាក់ទង