ក្រសួងការបរទេសកម្ពុជា ចេញសេចក្តីប្រកាសព័ត៌មានស្តីពី កម្ពុជា និងឡាវ ប្តេជ្ញាបន្តពង្រឹងនិងពង្រីកទំនាក់ទំនងដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងយូរអង្វែង
យោងតាមសេចក្តីប្រកាសព័ត៌មាន អគ្គនាយកដ្ឋានអាស៊ី-ប៉ាស៊ីហ្វិកនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តម បណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ បានឯកភាពលើកទឹកចិត្តឱ្យស្ថាប័នពាក់ព័ន្ធបន្តខិតខំសម្រេចឱ្យបានលទ្ធផល ជាក់លាក់ នូវកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍កម្ពុជា-ឡាវ-វៀតណាមតាមគំនិតផ្ដួចផ្ដើម «ប្រទេសបីគោលដៅតែមួយ»។ នាយករដ្ឋមន្ត្រីទាំងពីរបានស្វាគមន៍ការបើកជើងហោះហើរត្រង់រវាងក្រុងវៀងចន្ទន៍ និងភ្នំពេញឡើងវិញរបស់ក្រុមហ៊ុនអាកាសចរណ៍ឡាវ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ ២០២៤ និងបានឯកភាពលើកទឹកចិត្តឱ្យមានទេសចរណ៍ធ្វើដំណើរដោយប្រើប្រាស់យានយន្តផ្ទាល់ខ្លួន ពីប្រទេសឡាវមកកាន់ប្រទេសកម្ពុជា និងពីប្រទេសកម្ពុជាទៅកាន់ប្រទេសឡាវ។ សម្ដេចធិបតី និងឯកឧត្តមនាយករដ្ឋមន្ត្រីឡាវ បានឯកភាពរៀបចំកិច្ចប្រជុំគណកម្មាធិការពាណិជ្ជកម្មចម្រុះកម្ពុជា-ឡាវ នៅឆ្នាំ ២០២៥ […]









