សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ បានបង្ហោះសារលើបណ្តាញសង្គមផ្លូវការអំពីខ្លឹមសារ «ផ្ការីក» ដោយសម្តេចបានរៀបរាប់ថា៖ផ្ការីករៀងរាល់ថ្ងៃព្រោះកិច្ចការរបស់យើង សមិទ្ធផលរបស់យើងលើគ្រប់វិស័យតែងចេញពីយុទ្ធសាស្ត្រផ្ការីកទាំងអស់។យើងធ្វើពីតូចទៅធំ ពីទាបទៅខ្ពស់ ពីតិចទៅច្រើន សូម្បីតែជោគជ័យនៃការវ៉ាក់សាំងការពារជម្ងឺ កូវីដ១៩ក៏ចេញពីអភិក្រមផ្ការីកនេះផងដែរ។ល។យើងចេះតែពាក្យផ្កាព្រោះយើងមិនចេះពាក្យមេខ្នុរកូនខ្នុរនោះទេហើយយើងក៏មិនមែនជាកសិករស្រូវក្តឹបនោះដែរ។ថ្ងៃនេះផ្ការីកនៅវិមាន៧មករា ម្សឹលមុិញផ្ការីកនៅវិមានព្រឹទ្ធសភា។ សូមជូនរូបថតផ្ការីកមួយសន្លឹកទើបរកឃើញមិនដឹងថតពេលណាតែបើមើលក្បាលខ្សែក្រវាត់អាចទើបអាយុក្រោម៥០ឆ្នាំ ។រាំជាមួយប្រពន្ធពេលចូលរួមសកម្មភាពកាកបាទក្រហម។ សម្តេចបន្តថា ខ្ញុំកំពុងនិពន្ធចម្រៀងមួយបទគឺបទផ្ការីកគ្រប់រដូវក្រោមម្លប់សន្តិភាពដែលបទនេះនិងអាចរាំលេងបានពីគ្រប់អ្នកចង់រក្សាសន្តិភាព៕
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ បានចេញអនុក្រឹត្យ ស្តីពី ការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ អនុក្រឹត្យនេះ កំណត់បែបបទនិងនីតិវិធីនៃការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីកំណត់អត្តសញ្ញាណ ប្រភេទការងារ មុខរបរ អាជីវកម្ម និងព័ត៌មានរបស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ សំដៅចូលរួមអភិវឌ្ឍសេដ្ឋកិច្ច ក្រៅប្រព័ន្ធឱ្យរីកធំធាត់ និងអាចចូលរួមបានពេញលេញប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់។ អនុក្រឹត្យនេះមានវិសាលភាពអនុវត្តចំពោះការចុះឈ្មោះសហគ្រាសធុនមីក្រូ កម្មករ និយោជិតនៃ សហគ្រាសធុនមីក្រូ កម្មករនិយោជិតម្តងម្កាល និងបុគ្គលស្វ័យនិយោជន៍ដែលប្រកបអាជីវកម្ម មុខរបរ និង/ឬ […]
កម្រងរូបភាព និងសកម្មភាពនៃដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត រដ្ឋកាតា សាធារណរដ្ឋតួកគីយេ និងអេមីរ៉ាតអារ៉ាប់រួម ពីថ្ងៃទី៨ ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤!
(កំពង់ធំ)៖ លោកឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ នៅទីស្នាក់ការគណបក្សខេត្តកំពង់ធំ។ កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់លោកបណ្ឌិត ថោង ខុន, លោក ស្វាយ ស៊ីថា, លោក ម៉ៅ សុផាន់, លោកស្រី ឃួន ឃុនឌី, លោក ស៊ុំ សន្និសិទ្ធ, លោកស្រី សាយ សំអាត, […]
ខាងក្រោមនេះជាលទ្ធផលនៃដំណើរទស្សនកិច្ចក្រៅប្រទេសរបស់សម្ដេចមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត រដ្ឋកាតា សាធារណរដ្ឋតួកគីយេ និងអេមីរ៉ាតអារ៉ាប់រួម ពីថ្ងៃទី៨ ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤។
ឯកឧត្តម ហេង សួរ៖ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥ លាននាក់ របស់រាជរដ្ឋាភិបាល គឺជាស្ពានចម្លង ដែលយុវជនអាចសិក្សាជំនាញរយៈពេលខ្លី ហើយមានការងារធ្វើ និងប្រាក់ចំណូលសមរម្យ។
ឯកឧត្តម ហេង សួរ៖ កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ១,៥ លាននាក់ មិនត្រឹមតែបណ្តុះបណ្តលឱ្យចេះតែជំនាញពិតនោះទេ តែក៏បានបណ្តុះបណ្តាលឱ្យចេះជំនាញទន់ដើម្បីឱ្យយុវជនមានសិលធម៌ល្អ អាចសម្របខ្លួនជាមួយពិភពការងារខាងក្រៅ ក្រោយពេលបញ្ចប់ការសិក្សា។
សារពិសេស របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អបអរសាទរក្រមាខ្មែរ បានដាក់បញ្ចូលក្នុងបញ្ជីតំណាងនៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ នៅទីក្រុង អាសង់ស្យុង (Asunción) សាធារណរដ្ឋប៉ារ៉ាហ្គាយ (Republic of Paraguay)
សូមអានខ្លឹមសារលម្អិតនៅខាងក្រោមនេះ ៖