កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំ «សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ICCOS)»
តាមរយៈការរៀបចំសន្និសីទអន្តរជាតិដ៏មានសារៈសំខាន់នេះ រាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញយ៉ាងច្បាស់អំពីកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្ម ក្នុងការប្រយុទ្ធប្រឆាំងនឹង Online Scams ព្រមទាំងរួមចំណែកដល់កិច្ចខិតខំជាសកលក្នុងការទប់ទល់នឹងឧក្រិដ្ឋកម្មឆ្លងដែន ដែលជាវិបត្តិសកលលោក!
សន្និសីទនេះ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
📅 កាលបរិច្ឆេទ៖ ថ្ងៃទី២៣-២៤ ខែកញ្ញា ឆ្នាំ២០២៦
📍 ទីតាំង៖ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
🎯 ប្រធានបទ៖ « រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា»
👥 សមាសភាពចូលរួម៖
• ថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល
• អង្គការអន្តរជាតិ
• ស្ថាប័នអនុវត្តច្បាប់
• អ្នកជំនាញសន្តិសុខបច្ចេកវិទ្យា (Cybersecurity)
• គ្រឹះស្ថានហិរញ្ញវត្ថុ
• ក្រុមហ៊ុនបច្ចេកវិទ្យា
• ដៃគូអន្តរជាតិមកពីជុំវិញពិភពលោក
ℹ️ សម្រាប់ព័ត៌មានបន្ថែម៖
សូមចូលទៅកាន់គេហទំព័រផ្លូវការរបស់សន្និសីទអន្តរជាតិ ICCOS តាមរយៈ៖ https://ccos.gov.kh/km/
Cambodia to Host the International Conference on Combating Online Scams (ICCOS-2026)
In hosting this international conference, the Royal Government of Cambodia underscores its firm and active commitment to combating online scams and contributing to the global effort in tackling the crisis of transnational crime.
Samdech Moha Borvor Thipadei Hun Manet, Prime Minister of the Kingdom of Cambodia Will Deliver High-level Opening Address at this International Conference, which Will Take Place:
Date: September 23–24, 2026
Location: Phnom Penh, Kingdom of Cambodia
Theme: Acting Together towards Breaking the Chain and Eradication of Online Scams
The Participants of this International Conference Will Be:
Leaders and Senior Government Officials, International Organizations, Law Enforcement Agencies, Cybersecurity Experts, Financial Institutions, Technology Companies, Global Partner Organizations
ℹ️ For More Information:
Please visit the official ICCOS website at: https://ccos.gov.kh/km/
#ICCOS2026 #Cambodia2026 #OnlineScamPrevention #Cybersecurity #Cambodia #RGC

