ប្រមុខរាជរដ្ឋាភិបាលចេញសេចក្តីសម្រេចតែងតាំងសមាសភាពអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល
សម្តេចអគ្គមហាសេនាបតិតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីសម្រេចតែងតាំងសមាសភាពអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលជាផ្លូវការហើយ នេះបើយោងតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលចុះថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩។
នៅក្នុងអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលមានសមាសភាពសរុបចំនួន៣០រូប ក្នុងនោះឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋន្ត្រីទទួលបន្ទុកលើការងារនាំពាក្យរាជរដ្ឋាភិបាល ជាប្រធាន ឯកឧត្តម ឯក ថា អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី ជាអនុប្រធានប្រចាំការ ឯកឧត្តមសន្តិបណ្ឌិត ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ជាអនុប្រធាន ឯកឧត្តម នាយកឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ ជាអនុប្រធាន និងឯកឧត្តម កេត សោផាន់ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាអនុប្រធាន និងមានអ្នកនាំពាក្យតាមក្រសួង ស្ថាប័ន ចំនួន២៥រូបទៀត ជាសមាជិក។