សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ មានក្រុមអ្នកនយោបាយខ្លះមាត់ស្រែកថាស្នេហាជាតិ តែបែរជាស្ម័គ្រចិត្តធ្វើជាភ្នាក់ងារផ្សព្វផ្សាយព័ត៌មានមិនពិត វាយប្រហារជាតិខ្លួនឯង
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនរបស់សម្តេច នៅរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥នេះ ដែលមានខ្លឹមសារ ដូចខាងក្រោម៖
សូមបងប្អូនជនរួមជាតិជួយគិត ÷
មានក្រុមអ្នកនយោបាយខ្លះមាត់ស្រែកថាស្នេហាជាតិ។ ប៉ុន្តែនៅពេលដែលប្រទេសជាតិយើងប្រឈមនឹងការគម្រាងកំហែងពីអ្នកផ្សេង បែរជាអ្នកនយោបាយទាំងនោះខិតខំពុះពារនិងស្ម័គ្រចិត្តធ្វើជាភ្នាក់ងារផ្សព្វផ្សាយពត៌មានរបស់អ្នកផ្សេងនោះ ដើម្បីវាយប្រហារប្រទេសជាតិខ្លួនឯងទៅវិញ (ជាពិសេសពត៌មានមិនពិត និងពត៌មានបំប៉ោងដែលប្រព័ន្ធផ្សពផ្សាយមួយចំនួនរបស់អ្នកផ្សេងនោះ បានរៀបចំឡើងនិងផ្សព្វផ្សាយដើម្បីវាយប្រហារផ្នែកចិត្តសាស្ត្រមកលើជាតិយើង) ។
តើនេះជាទង្វើរបស់អ្នកស្នេហាជាតិពិតប្រាកដ ឬក៏ការព្យាយាមកេងចំណេញនយោបាយដោយងងឹតងងុល មិនយល់ពីពេលវេលានិងកាលៈទេសៈរបស់ប្រទេសជាតិខ្លួន?
សូមបងប្អូនជនរួមជាតិជួយពិចារណាផងចុះ។

បញ្ចេញមតិ
អត្ថបទទាក់ទង