សម្ដេចធិបតី ហ៊ុន ម៉ាណែត សម្រេចផ្ដល់ក្របខ័ណ្ឌជូនដល់សាច់ញាតិបង្កើតរបស់យោធិន២០នាក់ ដែលបានពលីក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់នៅយោធភូមិភាគទី៣

ថ្ងៃចន្ទ ទី៦ ខែឧសភា ឆ្នាំ២០២៤​ - កម្ពុជាថ្ងៃនេះ - 0

សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ សម្រេចផ្តល់ក្របខ័ណ្ឌរដ្ឋជូនដល់សាច់ញាតិបង្កើតរបស់យោធិនពលីទាំង២០នាក់ អាចជាកូន ជាចៅ ឬជាបងប្អូនបង្កើត មិនថាប្រុសឬស្រី ដើម្បីអាចបានចូលបម្រើក្នុងជួរកងទ័ពបន្តវេនពីឪពុក ឬបងប្អូនរបស់គាត់។

ការសម្រេចរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្រោយពីមានសារសំណើររបស់ លោក ជាសំណាង រស្មីសត្យា កូនបង្កើតរបស់វរសេនីយ៍ទោ ជា សំណាង ជាយោធិនដែលបានពលីក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់នៅយោធភូមិភាគទី៣ ដោយបានស្នើសុំក្របខ័ណ្ឌ ចូលបម្រើក្នុងជួរកងយោធពលខេមរភូមិន្ទដើម្បីបានបន្តវេន្តពីឪពុក។

តាមរយៈសារសំណើរនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត សម្រេចយល់ព្រម ហើយមិនត្រឹមតែកូនរបស់វរសេនីយ៍ទោ ជា សំណាង ប៉ុណ្ណោះទេ សម្រាប់សាច់ញាតិបង្កើតរបស់យោធិនពលីទាំង២០នាក់ អាចជាកូន ជាចៅ ឬជាបងប្អូនបង្កើត មិនថាស្រី ឬប្រុស និងទទួលបានក្រមខ័ណ្ឌ ចូលបម្រើក្នុងជួរកងទ័ពបន្តវេនពីឪពុក ឬបងប្អូន៕

បញ្ចេញមតិ
អត្ថបទទាក់ទង