ក្រោមការដឹកនាំ​របស់​សម្តេច​តេជោ ហ៊ុន សែន កម្ពុជាកំពុងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ និងកំណើនសេដ្ឋកិច្ចខ្ពស់!

ថ្ងៃចន្ទ ទី៦ ខែឧសភា ឆ្នាំ២០១៩​ - មតិខ្ញុំ - 0

ខ្ញុំបាទសូមសម្តែងនូវសេចក្តីគោរព ស្រឡាញ់ និងដឹងគុណដ៏ជ្រាលជ្រៅស្មោះស្ម័គ្របំផុតចំពោះសម្តេចតេជោ ដែលសម្តេចបានតស៊ូ ពុះពារ លះបង់សព្វបែបយ៉ាង ដើម្បីបុព្វហេតុបំរើឧត្តមប្រយោជន៍ប្រទេសជាតិ និងប្រជាជនកម្ពុជាទាំងអស់គ្នា ជាពិសេស ឆន្ទៈមោះមុតរឹងដូចដែកថែបរបស់សម្តេចតេជោ ក្នុងកិច្ចការពារឯករាជ្យ បូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ។
ការដណ្តើមបានសុខសន្តិភាព ជាការលំបាកបំផុត។ សន្តិភាពដែលកម្ពុជាមានក្នុងពេលបច្ចុប្បន្ននេះ មិនមែនបានមកដោយងាយៗ ឬធ្លាក់មកពីលើមេឃនោះទេ។

ក្រោមគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន បាន​នាំ​ឱ្យប្រទេសកម្ពុជា មាន​នូវឯករាជ អធិបតេយ្យភាព និងបូរណភាពទឹកដី ដែលធ្វេីអោយប្រជាជនកម្ពុជាទូទាំងប្រទេស បាន​និង​កំពុងរស់នៅក្នុងសុខសន្តិភាព សុខដុមរមនា សំបូរសប្បាយ និងពោរពេញទៅដោយមោទនភាព ចំពោះសមិទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់​ ដែលសម្រេចបានក្នុងរយៈពេលកន្លងមកនេះ។ ឈរលើមូលដ្ឋាននៃសុខសន្តិភាព កម្ពុជាកំពុងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ និងកំណើនសេដ្ឋកិច្ចខ្ពស់ ហើយជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា កាន់តែមានភាពប្រសើរឡើងជាលំដាប់ ៕

បញ្ចេញមតិ
អត្ថបទទាក់ទង