របៀងឧស្សាហកម្មនិងបច្ចេកវិទ្យា នឹងរួមចំណែកជួយកម្ពុជាឱ្យសម្រេចចក្ខុវិស័យក្លាយជាប្រទេសអ្នកមាននៅឆ្នាំ២០៥០
ឯកឧត្តម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា រំពឹងយ៉ាងមុតមាំថារបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា នឹងអាចក្លាយទៅជាចំណែកនៃកម្លាំងចលករសម្រាប់រុញច្រានកំណើនសេដ្ឋកិច្ចកម្ពុជា ឈានឆ្ពោះទៅសម្រេចបានចក្ខុវិស័យ «កម្ពុជាឆ្នាំ២០៥០»។
នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម សួន សុផល បានដឹកនាំក្រុមការងារទទួលជួបពិភាក្សាការងារជាមួយតំណាងគណៈកម្មាធិការជាតិអភិវឌ្ឍន៍ និងកំណែទម្រង់នៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយ លោកស្រី Zhang Jianhua អគ្គនាយករងទទួលបន្ទុកនាយកដ្ឋានវិនិយោគបរទេស ក្នុងគោលបំណងពិភាក្សា និងពិគ្រោះយោបល់អំពីទស្សនទាននៃផែនការសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍ «របៀងឧស្សាហកម្ម និងបច្ចេកវិទ្យា» ដែលនឹងចូលរួមចំណែកដល់ការពង្រឹងនិងពង្រីកវិបុលភាពនៃសហគមន៍វាសនារួមកម្ពុជា-ចិន៕
បញ្ចេញមតិ
អត្ថបទទាក់ទង