សេចក្តីជូនដំណឹង ស្តីពីការបើកផ្តល់ប្រាក់បៀវត្ស ជូនមន្រ្តីរាជការស៊ីវិលសម្រាប់ខែមេសា និងខែឧសភា ឆ្នាំ២០២៤
នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ ក្រសួងមុខងារសាធារណៈ បានចេញសេចក្តីជូនដំណឹងដល់មន្រ្តីរាជការគ្រប់ក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ស្តីពីការបើកប្រាក់ឧបត្ថម្ភក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដំណាលគ្នាជាមួយការបើកប្រាក់បៀរវត្សសរុបប្រចាំខែមេសាតែមួយលើក យ៉ាងយូរបំផុតត្រឹមថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ ។
បន្ថែមពីលើនេះ ក្រសួងក៏បានជំរុញឱ្យមានការបើកប្រាក់បៀវត្សរ៍លើកទី១ សម្រាប់ខែឧសភា ឆ្នាំ២០២៤ នៅក្នុងសប្តាហ៍ទី១ ហើយលើកទី២ នឹងធ្វើឡើងនៅក្នុងសប្តាហ៍ទី៣។ ដោយឡែកការបើកប្រាក់បៀវត្សសម្រាប់ខែមិថុនា ឆ្នាំ២០២៤ នឹងត្រូវអនុវត្តតាមនីតិវិធីដែលបានកំណត់ជាធរមាន៕
សូមអានខ្លឹមសារលម្អិតខាងក្រោមនេះ ៖
បញ្ចេញមតិ
អត្ថបទទាក់ទង