ដំណឹងល្អ! ក្រសួងការងារបើកយុទ្ធនាការទ្រង់ទ្រាយធំប្រកាសដល់សាធារណៈជនអំពីតម្រូវការការងារដែលមានគ្រប់រាជធានី-ខេត្ត ក្រុង ទាំង២៥ក្នុងប្រទេសកម្ពុជា

ថ្ងៃសៅរ៍ ទី១៦ ខែសីហា ឆ្នាំ២០២៥​ - កម្ពុជាថ្ងៃនេះ - 0

ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅយប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ បានផ្សព្វផ្សាយជាសាធារណៈនូវតម្រូវការការងាររបស់អង្គភាព ស្ថាប័ន ក្រុមហ៊ុន រោងចក្រ សហគ្រាស គ្រប់វិស័យជាច្រើនជំនាញ ដែលមានតម្រូវការជ្រើសរើសបុគ្គលិក និងកម្មករ ឱ្យចូលបម្រើការងារ ដែលក្នុងនោះគឺគ្រប់ទីតាំងទាំង២៥រាជធានីខេត្តក្រុង ក្នុងប្រទេសប្រទេសកម្ពុជា គឺសុទ្ធតែមានតម្រូវការកម្លាំងពលកម្មទាំងអស់។

ក្រសួងការងារបានផ្តល់មកជាមួយយ៉ាងជាក់លាក់នូវឈ្មោះអង្គភាព ស្ថាប័ន ក្រុមហ៊ុន រោងចក្រ សហគ្រាស ព្រមទាំងលេខទូរស័ព្ទសម្រាប់ទំនាក់ទំនង ទីតាំងការងារនៅតាមស្រុក ឃុំ ខណ្ឌ មុខដំណែង និងជំនាញផងដែរ ដែលធ្វើឱ្យអ្នកស្វែងរកការងារនឹងកាន់តែមានភាពងាយស្រួលក្នុងការដាក់ពាក្យស្នើសុំការងារ។

ការងារៀបចំរបស់ក្រសួងការងារខាងលើនេះ គឺផ្តោតពិសេសសម្រាប់បងប្អូនពលករដែលទើបត្រឡប់មកពីប្រទេសថៃ ដែលនេះគឺជាការគិតគូរយ៉ាងខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ដើម្បីដោះស្រាយបញ្ហារបស់បងប្អូនពលករដែលទើបត្រឡប់មកពីប្រទេសថៃ និងដើម្បីធានាថាពួកគាត់មានការងារធ្វើ មានប្រាក់ចំណូលសមរម្យ អាចរស់នៅក្នុងប្រទេសបាន ដោយពុំចាំបាច់បន្តចំណាកស្រុកទៅធ្វើជាពលករនៅប្រទេសថៃទៀតនោះទេ៕

សម្រាប់ព័ត៌មានលម្អិត សូមចុចតំណភ្ជាប់ទៅកាន់ Facebook ផ្លូវការ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ https://www.facebook.com/share/p/1HipbgmNNE/

បញ្ចេញមតិ
អត្ថបទទាក់ទង