សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ទោះពិភពលោកស្ថិតក្នុងភាពមិនប្រាកដប្រជាក្ដី ក៏កម្ពុជានៅតែរក្សាបានយ៉ាងរឹងមាំនូវសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម

ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤​ - កម្ពុជាថ្ងៃនេះ - 0

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសហសិក្សា អគារស្នាក់នៅ និងអគារអាហារដ្ឋាននៅសាកលវិទ្យាល័យការពារជាតិ នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទោះស្ថិតក្នុងកាលៈទេសៈនៃសភាពការណ៍តំបន់និងពិភពលោកមានការវិវត្តដ៏ស្មុគ្រស្មាញតានតឹង និងប្រកបដោយភាពបត់បែនយ៉ាងណាក្តី ក៏សភាពការណ៍ទូទៅរបស់កម្ពុជា នៅតែមានភាពវិជ្ជមានដដែល ដែលបង្កភាពអនុគ្រោះសម្រាប់កម្ពុជាក្នុងការឈានទៅសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀតក្នុងការរក្សាសន្តិភាពនិងការអភិវឌ្ឍជាតិមាតុភូមិ ពោលគឺកម្ពុជានៅតែរក្សាបានយ៉ាងរឹងមាំនូវសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងធានាបាននូវដំណើរការជំរុញកំណើនសេដ្ឋកិច្ច។

ទន្ទឹមនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា កម្ពុជាក៏ធានាបាននូវការពង្រឹងប្រព័ន្ធការពារព្រំដែនគោក ទឹក អាកាស សំដៅការពារបូរណភាពទឹកដីនៃមាតុភូមិរបស់យើងផងដែរ៕

បញ្ចេញមតិ
អត្ថបទទាក់ទង