សម្តេចតេជោ ហ៊ុន សែន រំលឹកថ្ងៃដែលសម្តេចពិការភ្នែក

ថ្ងៃពុធ ទី១៧ ខែមេសា ឆ្នាំ២០២៤​ - មតិខ្ញុំ - 0

សម្តេចតេជោ ហ៊ុន សែន៖ «ថ្ងៃនេះជាខួបលើកទី៤៩ឆ្នាំ នៃថ្ងៃដែលខ្ញុំត្រូវរបួសធ្ងន់រហូតពិការភ្នែកឆ្វេង (១៦ មេសា ១៩៧៥ – ១៦ មេសា ២០២៤)។

ពេលនោះរយៈពេលនេះខ្ញុំកំពុងសន្លប់ និងបន្ទាប់ពីសន្លប់ច្រើនថ្ងៃ ពេលដឹងខ្លួនទើបខ្ញុំដឹងថាភ្នែកឆ្វេងរបស់ខ្ញុំពិការជាមួយភ្នែកស្តាំមើលឃើញមិនច្បាស់ថែមទៀត។

យុវជនដែលមានអាយុ២៣ឆ្នាំ ខ្ញុំពិតជាស្តាយស្រណោះកែវភ្នែករបស់ខ្ញុំដែលពិការដោយសារសង្គ្រាម។ ដោយមូលហេតុនេះហើយទើបខ្ញុំខិតខំបញ្ចប់សង្គ្រាមនាំមកនៅសន្តិភាពឯកភាពជាតិឯកភាពទឹកដីបង្កើតនូវការសប្បាយរីករាយជូនប្រជាជនដូចដែលប្រជាជនយើងកំពុងសប្បាយក្នុងឱកាសចូលឆ្នាំប៉ុន្មានមក
នេះ។

សូមរួមគ្នាការពារសន្តិភាពឲ្យខាងតែបាន»៕

បញ្ចេញមតិ
អត្ថបទទាក់ទង