អបអរសាទរ បេក្ខជនដែលជាប់ស្ថាពរទទួលបានអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនតាមរយៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ថ្នាក់បរិញ្ញាបត្រ សិក្សានៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧
អបអរសាទរ បេក្ខជនដែលជាប់ស្ថាពរទទួលបានអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនតាមរយៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ថ្នាក់បរិញ្ញាបត្រ សិក្សានៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។
បេក្ខជនជាប់ស្ថាពរ ត្រូវបន្តនីតិវិធីដើម្បីចូលសិក្សាតាមដំណាក់កាលទាំងពីរ ដូចខាងក្រោម៖
– ដំណាក់កាលទី១៖ ត្រូវមកបង្ហាញខ្លួនជាចាំបាច់នៅថ្ងៃអង្គារ ទី១៣ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ១:០០ នាទីរសៀល
នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (សាលមជ្ឈមណ្ឌលបច្ចេកវិទ្យា-ATC-ជាន់ទី៤) ដើម្បីផ្តល់ការបញ្ជាក់ពីការទទួលយកអាហារូបករណ៍ និងទទួលការតម្រង់ទិសចូលសិក្សា (សូមភ្ជាប់មកជាមួយនូវសលាកបត្រឯកត្តជនដែលយកចេញពី ប្រព័ន្ធចុះឈ្មោះអាហារូបករណ៍ និងអត្តសញ្ញាណបណ្ណ ឬ ឯកសារបញ្ជាក់អត្តសញ្ញាណផ្សេងៗ)។
– ដំណាក់កាលទី២៖ ត្រូវដាក់ពាក្យចូលរៀននៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ដោយអនុលោមតាមគោលការណ៍របស់សាកលវិទ្យាល័យ នៅថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ ជាកំហិត។
ករណីបេក្ខជនជាប់ស្ថាពរ ពុំបានអនុវត្តនីតិវិធីតាមដំណាក់កាលនីមួយៗ តាមកាលបរិច្ឆេទដូចបានកំណត់ខាងលើ គណៈកម្មាធិការចាត់ទុកថាបេក្ខជនបោះបង់សិទ្ធិទទួលអាហារូបករណ៍។






