ជនអនាមិកក្លែងបន្លំគណនីក្លែងក្លាយ ដែលយករូបសម្តេចតេជោទៅប្រើប្រាស់ សូមបញ្ឈប់សកម្មភាពជាបន្ទាន់
ជនអនាមិកក្លែងបន្លំគណនីក្លែងក្លាយ ដែលយករូបសម្តេចតេជោទៅប្រើប្រាស់ សូមបញ្ឈប់សកម្មភាព
ជនអនាមិកក្លែងបន្លំគណនីក្លែងក្លាយ ដែលយករូបសម្តេចតេជោទៅប្រើប្រាស់ សូមបញ្ឈប់សកម្មភាព
នៅរសៀលថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០២៤នេះ នៅស្នាក់ការគណៈកម្មាធិការគណបក្សស្រុកកំពង់ស្វាយ ក្នុងខេត្តកំពង់ធំ ឯកឧត្តម សួស យ៉ារ៉ា សមាជិកគណៈកម្មាធិការកណ្តាល សមាជិករដ្ឋសភា និងជាប្រធានកិត្តិយសក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់ស្វាយ លោកជំទាវ ឃួន ឃុនឌី ប្រធានក្រុមការងារគណបក្ស ឯកឧត្តម ទិត សុធា អនុប្រធានទី១ក្រុមការងារគណបក្ស និងលោកជំទាវ លំ គន្ធារី អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់ស្វាយ បានជួបសំណេះសំណាលជាមួយអង្គបោះឆ្នោត ដែលជាសមាជិក សមាជិកាក្រុមប្រឹក្សាឃុំទាំង១១ក្នុងស្រុកកំពង់ស្វាយ ដោយផ្តោតជាសំខាន់សម្រាប់ដំណើរការឆ្ពោះទៅកាន់ការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ស្រុក ក្រុង […]
ភ្នំពេញ៖ ក្រោយមានការជួយអន្តរាគមន៍ និងសម្របសម្រួលជាបន្តបន្ទាប់ ពលការិនីខ្មែរចំនួន ២៤នាក់បន្ថែមទៀត បានធ្វើដំណើរមកដល់ប្រទេសកម្ពុជាវិញហើយនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤នេះក្រោមការជួយជ្រួមជ្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងភាគីនៃរាជរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីតដែលជាប្រទេសជាមិត្ត។ ក្រោយមកដល់ប្រទេសកម្ពុជាវិញ ពលការិនីជុន សារុន ដែលធ្វើការនៅក្រុមហ៊ុនBABនៅប្រទេសអារ៉ាប៊ីសាអូឌីត បានបង្ហាញពីការសប្បាយចិត្តជាខ្លាំងដែលបានមកដល់ស្រុកកំណើតវិញ ហើយក៏ថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកកម្ពុជាដែលបានដុតដៃដុតជើងជួយពលរដ្ឋដោយមិនទុកពលរដ្ឋណាម្នាក់ចោលនោះឡើយ។ ពលការិនីខ្មែរដែលបានទៅធ្វើការនៅប្រទេសអារ៉ាប៊ីសាអូឌីតចំនួន ២៤នាក់នេះ ជាពលករស្របច្បាប់ដែលត្រូវបានបញ្ជូនដោយក្រុមហ៊ុនហ្វាទីណា។ ការមកដល់របស់ពលការិនីខ្មែរទាំង ២៤នាក់នេះ មានការទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងអាជ្ញាធរពាក់ព័ន្ធផ្សេងៗទៀតផងដែរ។ សូមបញ្ជាក់ថា បន្ទាប់ពីសម្របសម្រួលពលការិនីចំនួន ២៤នាក់ ឲ្យបានត្រឡប់មកប្រទេសកម្ពុជាវិញ នៅថ្ងៃទី១២ ខែឧសភា […]
(កំពង់ធំ)៖ នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤, ឯកឧត្តម វង្សី វិស្សុត សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ នៅទីស្នាក់ការគណៈកម្មាធិការគណបក្សខេត្តកំពង់ធំ ដើម្បីត្រួតពិនិត្យការអនុវត្តផែនការសកម្មភាពឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត-ក្រុង-ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ នៅក្នុងមូលដ្ឋានខេត្តកំពង់ធំ និងដើម្បីពិភាក្សាលើកិច្ចការចាំបាច់មួយចំនួន ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចក្នុងមូលដ្ឋានខេត្តកំពង់ធំ ពិសេសការដោះស្រាយបញ្ហាជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន។ កិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់ឯកឧត្តម ថោង ខុន, ឯកឧត្តម ស្វាយ ស៊ីថា, ឯកឧត្តម ថោ ជេដ្ឋា, ឯកឧត្តម សុខ សូកេន , ឯកឧត្តម ស៊ុំ សន្និសិទ្ធ, លោកជំទាវ សាយ […]
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាអធិបតីក្នុងពិធីបើកសម្ពោធ «ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិកម្ពុជាឆ្នាំ២០២៤» ដោយមានការចូលរួមពីសំណាក់លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ព្រមទាំងថ្នាក់ដឹកនាំ វិនិយោគិនជាតិ និងអន្តរជាតិល្បីៗ ជាច្រើននាក់។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានចាត់ទុកកម្មវិធីពិព័រណ៍នេះជាវេទិកាសំខាន់ ដែលប្រមូលផ្តុំដោយអ្នកធុរកិច្ចទាំងក្នុងនិងក្រៅប្រទេសដាក់តាំងបង្ហាញផលិតផល និង សេវាកម្ម ក៏ដូចជាឱកាសផ្គូផ្គង និងការចាប់ដៃគូពាណិជ្ជកម្មផងដែរ។ […]
ខុទ្ទកាល័យនាយករដ្ឋមន្ត្រី ចេញសេចក្តីប្រកាសលទ្ធផលជំនួបរវាង សម្តេចធិបតី ហ៊ុន ម៉ាណែត លោកស្រី Chihoko Asada Miyakawa
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្វាយសារលិខិតថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី
សម្តេចធិបតី អនុញ្ញាតឱ្យប្រធានក្រុមហ៊ុនផ្នែកអប់រំរបស់អាមេរិក ជួបសម្តែងការគួរសម
ឯកឧត្តម សុខ សូកេន អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសំណេះសំណាល ជាមួយប្រជាពលរដ្ឋស្រុកបារាយណ៍
រាជរដ្ឋាភិបាលកម្ពុជា និងអង្គការអន្តរជាតិខាងការងារ (ILO) បន្តពង្រឹងកិច្ចសហប្រតិបត្តិការ