ក្រសួងកិច្ចការនារីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការផែនការសកម្មភាពជាតិស្តីពីការបង្ការទប់ស្កាត់អំពើហិង្សាលើស្ត្រីលើកទី៤ ឆ្នាំ២០២៥-២០៣០
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកិច្ចការនារី បានឲ្យដឹងថា កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ ក្រសួងកិច្ចការនារីបានរៀបចំពិធីប្រកាសផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រីលើកទី៤ ឆ្នាំ២០២៥-២០៣០” ក្រោមអធិបតីភាពដ៏ ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយមានការ ចូលរួមផ្ទាល់ពីតំណាងក្រសួង ស្ថាប័នថ្នាក់ជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ តំណាងអង្គទូត និងក្រុមការងារបច្ចេកទេសឆ្លើយតប ចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ (TWGG-GBV) ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិលពាក់ព័ន្ធ តំណាងវិស័យឯកជន សមាគមអ្នកសិល្បៈ ក្លឹបអ្នកកាសែត យុវជន តំណាងសហជីព ក្រុមនារីកាយឬទ្ធិកម្ពុជា និងកាកបាទក្រហមកម្ពុជា សរុប ប្រមាណ ៤០០នាក់ ព្រមទាំងមានការចូលរួមតាមប្រព័ន្ធអនឡាញពីក្រុមការងារឆ្លើយតបជាពហុវិស័យចំពោះអំពើហិង្សា ទាក់ទងនឹងយេនឌ័រ (GBV-RWG)និងគណៈកម្មាធិការទទួលបន្ទុកកិច្ចការស្ត្រីនិងកុមារ ទាំង២៥ រាជធានី ខេត្ត និងក្រុង ស្រុក ខណ្ឌ សរុបប្រមាណ១,០០០នាក់។
សូមអានសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកិច្ចការនារីដូចខាងក្រោម៖

