ក្រសួងការពារជាតិ៖ ជនភៀសសឹកកម្ពុជាប្រមាណជិត១៧ម៉ឺននាក់ បានកំពុងនៅទីកន្លែងសុវត្ថិភាព
យោងតាមការបង្ហោះផ្សាយនៅលើបណ្តាញសង្គមរបស់ក្រសួងការពារជាតិ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ បានបង្ហាញចំនួនជនភៀសសឹកប្រមាណជិត១៧ម៉ឺននាក់ បើគិតត្រឹមវេលាម៉ោង១៨:០០នាទី ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ហើយពួកគេបានកំពុងនៅទីកន្លែងសុវត្ថិភាព និងទទួលបានការជួយអន្តរាគមន៍ពីអាជ្ញាធរកម្ពុជា។
គួរបញ្ជាក់ផងដែរថា ក្នុងចំណោមជនភៀសសឹកទាំងអស់នោះរួមមាន៖ ខេត្តឧត្តរមានជ័យចំនួន ៣៨៤៤៧ នាក់ ខេត្តព្រះវិហារចំនួន ២៩៧១៧ នាក់ ខេត្តបន្ទាយមានជ័យចំនួន ៣៤២៦៤ នាក់ ខេត្តពោធិ៍សាត់ចំនួន ៣០២៦ នាក់ ខេត្តសៀមរាបចំនួន ៦៣៤៩២ នាក់ ៕

បញ្ចេញមតិ
អត្ថបទទាក់ទង