រដ្ឋបាលស្រុកខ្សាច់កណ្ដាល សូមជូនដំណឹងសាធារណជនទាំងអស់ មេត្តាជ្រាបថា ដើម្បីជម្រុញការប្រើប្រាស់ប្រាក់រៀល និងលើកកម្ពស់ការប្រើប្រាស់សេវាធនាគារតាមរយៈប្រព័ន្ធឌីជីថលឱ្យបានកាន់តែទូលំទូលាយ
ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ការប្រើប្រាស់ប្រព័ន្ធឌីជីថលលើគ្រប់វិស័យ សាខាធនាគារជាតិនៃកម្ពុជា ខេត្តកណ្ដាល នឹងដាក់ទីតាំងនៅមុខស្នាក់ការកាកបាទក្រហមស្រុកខ្សាច់កណ្ដាល នៅថ្ងៃទី៥ ខែវិចិ្ឆកា ឆ្នាំ២០២៤ និងថ្ងៃទី១៩ ខែវិចិ្ឆកា ឆ្នាំ២០២៤ខាង
ខាងមុខនេះ ដោយមានស្ដង់ផ្សព្វផ្សាយរបស់សាខាធនាគារជាតិនៃកម្ពុជា ខេត្តកណ្ដាល និងស្ដង់របស់គ្រឹះស្ថានធនាគារពាណិជ្ជ និងស្ដង់របស់គ្រឹះស្ថានមីក្រូហិរញ្ញាវត្ថុ សម្រាប់ធ្វើយុទ្ធនាការផ្សព្វផ្សាយជូនប្រជាពលរដ្ឋអំពីការប្រើប្រាស់ប្រព័ន្ធបាគង និងKHQR និងការប្ដូរក្រដាស់ប្រាក់រៀលដែលចាស់ ទក់ រហែក ជូនប្រជាពលរដ្ឋតាមរយៈប្រព័ន្ធបាគង និងប្រព័ន្ធធនាគារ KHQR។
បញ្ចេញមតិ
អត្ថបទទាក់ទង