សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែង​អំណរគុណ​ដល់សប្បុរសជនជាតិ និង​អន្តរជាតិ​ទាំង​អស់​ដែល​បាន​ចូល​រួម​ចំ​ណែក​ជាថវិកា ក្នុង​សកម្មភាព​កាកបាទ​ក្រហម​កម្ពុជា​

ថ្ងៃពុធ ទី៨ ខែឧសភា ឆ្នាំ២០១៩​ - កម្ពុជាថ្ងៃនេះ - 0

នៅក្នុង​ទំព័រហ្វេសប៊ុក​ផ្លូវ​ការ​របស់​សម្តេច​តេជោ ហ៊ុន សែន នៅ​ថ្ងៃ​ទី​៨ ខែឧសភា ឆ្នាំ​២០១៩នេះ​ បន្ទាប់​ពី​បញ្ចប់​ការ​ទទួល​នូវ​ថវិកាពី​សប្បុរសជន​នានារួចមក​ សម្តេច​តេជោ​ ហ៊ុន សែន​ នាយករដ្ឋមន្ត្រី​ បាន​បង្ហោះ​ខ្លឹមសារ​ថា៖

ក្នុងឱកាសអបអរសាទរខួប១៥៦ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨​ ឧសភា ដែលធ្វើឡើងនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ក្នុងរាជធានីភ្នំពេញនាព្រឹកនេះ​ ថវិកាសរុបបឋមដែលទទួលបានពីសប្បុរសជនបានចូលរួមវិភាគទានក្នុងវិស័យមនុស្សធម៌នៃកាកបាទក្រហមកម្ពុជាសម្រាប់ឆ្នាំ២០១៩ មានចំនួន 20,757,510 USD(ម្ភៃលាន​ ប្រាំពីររយហាសិបប្រាំពីពាន់​ប្រាំរយដប់​ដុល្លាគត់​ ដុល្លារសហរដ្ឋអាមេរិក)។

សម្តេច​តេជោ បាន​គូសបញ្ជាក់ថា សម្តេច​ « សូមថ្លែងអំណរគុណ ដល់សប្បុរសជនជាតិ អន្តរជាតិ ទាំងអស់បានចូលរួមចំណែកជាថវិកាក្នុងសកម្មភាពកាកបាទក្រហមកម្ពុជាសំរាប់បន្តនូវសកម្មភាពមនុស្សធម៌ជាបន្តទៀត» ។ សម្តេច​បន្ថែម​ថា ការបរិច្ចាករបស់សប្បុរសជនទាំងអស់គឺជាកម្លាំងមនុស្សធម៌ ដែលជាវប្បធម៌ចែករំលែក និងនៅតែជាកម្លាំងដ៏រឹងមាំ និងជាប្រភពធនធានមិនចេះរីងស្ងួត សំរាប់បំរើដល់វិស័យមនុស្សធម៌៕

បញ្ចេញមតិ
អត្ថបទទាក់ទង