គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បង្ហាញរបាយការណ៍សង្ខេបស្តីពី ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា នាដើមឆ្នាំ២០២៤ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត
(ភ្នំពេញ)៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានបង្ហាញរបាយការណ៍សង្ខេបស្តីពី ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា នាដើមឆ្នាំ២០២៤ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
របាយការណ៍នេះត្រូវបានបង្ហាញនៅព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤នេះ ក្នុងឱកាសដែលទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ធ្វើសន្និសីទសារព័ត៌មានមួយស្តីពី «ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា នាដើម្បីឆ្នាំ២០២៤»។
តាមរយៈរបាយការណ៍សង្ខេបរបស់ខ្លួន គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានឱ្យដឹងថា តាមរយៈនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន កម្ពុជាទទួលបាននូវសុខសន្តិភាពពេញបរិបូរណ៍ ឯកភាពជាតិ ឯកភាពទឹកដីទាំងស្រុង និងសម្រេចបានសមិទ្ធផលធំៗ លើគ្រប់វិស័យ ទាំងនយោបាយ សេដ្ឋកិច្ច និងសង្គម ជាពិសេសក្នុងការអនុវត្តលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សសិទ្ធិមនុស្ស និងនីតិរដ្ឋ។ សិទ្ធិមនុស្សត្រូវបានចែងក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ដែលជាច្បាប់កំពូលរបស់រដ្ឋចាប់ពីមាត្រា៣១ ដល់មាត្រា៥០ ដែលសូម្បីតែទោសប្រហារជីវិតមិនត្រូវមានឡើយ។
កិច្ចសហការជាមួយយន្តការសិទ្ធិមនុស្សថ្នាក់តំបន់ និងអន្តរជាតិ រាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញឆន្ទៈយ៉ាងមុតមាំ ក្នុងការការពារ និងលើកកម្ពស់សិទ្ធិមនុស្ស និងកិច្ចសហការអន្តរជាតិយ៉ាងល្អ តាមរយៈការផ្តល់សច្ចាប័ន និងការទទួលយកសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិចំនួន៨ ក្នុងចំណោម៩ ដែលធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសមួយលេចធ្លោ និងឈានមុខគេក្នុងតំបន់ក្នុងនាមជាភាគីសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិ៖
ទី១៖ អនុសញ្ញាអន្តរជាតិស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងពូជសាសន៍
ទី២៖ កតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌
ទី៣៖ កតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ
ទី៤៖ អនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងស្ត្រីភេទ
ទី៥៖ អនុសញ្ញាប្រឆាំងទារុណកម្ម និងការប្រព្រឹត្តមកលើខ្លួន ឬទណ្ឌកម្មឯទៀតដែលឃោរឃៅ អមនុស្សធម៌ ឬបន្ថោកបន្ទាប
ទី៦៖ អនុសញ្ញាស្តីពីសិទ្ធិកុមារ
ទី៧៖ អនុសញ្ញាស្តីពីសិទ្ធិជនមានពិការភាព
និងទី៨៖ អនុសញ្ញាអន្តរជាតិស្តីពីការការពារជនគ្រប់រូបពីការបាត់ខ្លួនដោយបង្ខំ។
កម្ពុជាបានចូលរួមយ៉ាងសកម្ម និងផ្តល់កិច្ចសហការយ៉ាងល្អជាមួយយន្តការសិទ្ធិមនុស្សនានារបស់អង្គការសហប្រជាជាតិ ដោយចាប់តាំងពីឆ្នាំ១៩៩៣ កម្ពុជាជាប្រទេសតែមួយគត់ក្នុងតំបន់អាស៊ាន ដែលបានស្វាគមន៍ទាំងវត្តមានអ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា ព្រមទាំង ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR) ដើម្បី ត្រួតពិនិត្យស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។
ជាក់ស្តែង អាណត្តិអ្នករាយការណ៍ពិសេស និង OHCHR ត្រូវបានអនុញ្ញាតឱ្យបន្តជាបន្តបន្ទាប់រហូតមកដល់បច្ចុប្បន្ន។ លើសពីនេះ កម្ពុជាក៏មិនដែលបានបដិសេធ ចំពោះសំណើទស្សនកិច្ចរបស់អ្នករាយការណ៍ពិសេសណាមួយឡើយ។ ម៉្យាងវិញទៀត គ.ស.ម.ក. ទទួល បានការកោតសរសើរពីសំណាក់អ្នកជំនាញឯករាជ្យរបស់អង្គការសហប្រជាជាតិ ចំពោះកិច្ចខិតខំក្នុងការងារលើកកម្ពស់ និងការពារសិទ្ធិមនុស្ស៕
ខាងក្រោមនេះជារបាយការណ៍សង្ខេបស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា៖