វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្តប្រកាសផ្តល់អាហារូបករណ៍ជាច្រើនកន្លែង លើការសិក្សាមុខជំនាញចំនួន៥

ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤​ - កម្ពុជាថ្ងៃនេះ - 0

វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្តប្រកាសជ្រើសរើសយុវជន យុវនារី ឱ្យចូលរៀនលើមុខជំនាញចំនួន៥ ដោយទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជា៖

  • សិក្សាដោយមិនបង់ថ្លៃ បន្ថែមទទួលបាន ប្រាក់ឧបត្ថម្ភប្រចាំខែ ២៨ម៉ឺនរៀល
  • ផ្តល់ប្រឹក្សាយោបល់ពីការជ្រើសរើសជំនាញ និងព័ត៌មានទីផ្សារការងារ
  • ទីតាំងចុះកម្មសិក្សានៅតាមសហគ្រាស គ្រឹះស្ថាន ឧស្សាហកម្ម និងក្រុមហ៊ុនឯកជន,
  • ក្រោយចប់ការសិក្សា នឹងទទួលបានសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ និងឱកាសបន្តការសិក្សា។

ដើម្បីទទួលសិក្សាដោយឥតគិតថ្លៃ យុវជននិងយុវនារីត្រូវបំពេញតាមលក្ខខណ្ឌដូចជា÷
-ត្រូវមានអាយុចាប់ពី១៥ឆ្នាំឡើងទៅ មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ
-បុគ្គលនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធនិងក្នុងប្រព័ន្ធ មានឱកាសចុះឈ្មោះចូលរៀនកម្មវិធីបណ្តុះបណ្តាលនេះ ប៉ុន្តែមិនទទួលបានប្រាក់ឧបត្ថម្ភទេ

សូមជម្រាបជូនថា ជំនាញដែលត្រូវសិក្សាទាំង៥ រួមមាន ៖
១- សេវាកម្មកុំព្យូទ័រ
២- សេវាកម្មធនធានមនុស្ស
៣- សេវាកម្មរដ្ឋបាល
៤- សេវាកម្មអតិថិជន
៥- ការរចនាក្រាហ្វិកដោយកុំព្យូទ័រ

ជាមួយគ្នានេះ កាលវិភាគនៃការសិក្សា មាន ៣វេន ៖

  • វេនសិក្សាចាប់ពីថ្ងៃចន្ទដល់ថ្ងៃសុក្រ មានរយៈពេល ៤ខែ
  • វេនសិក្សាយប់ មានរយៈពេល៨ខែ
  • វេនចុងសប្តាហ៍ ថ្ងៃសៅរ៍-អាទិត្យ មានសិក្សារយៈពេល ១០ខែ។

សម្រាប់ការចុះឈ្មោះចូលរៀន វិទ្យាស្ថានណែនាំឱ្យចុះតាមថ្នាលឌីជីថល www.tvet.gov.kh ឬទៅកាន់មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅតាមបណ្តារាជធានីខេត្ត ឬ គ្រប់មជ្ឈមណ្ឌលការងារនៅតាមរាជធានីខេត្តចំនួន១៤ និងមជ្ឈមណ្ឌលការងារចល័តចំនួន៥ នៃ NEA៕

បញ្ចេញមតិ
អត្ថបទទាក់ទង