សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ថ្នាលបណ្តុះបណ្តាលយោធាដែលសំខាន់ជាងគេ គឺយុទ្ធសាស្ត្រ និងយុទ្ធវិធី ដើម្បីការពារបូរណភាពទឹកដីកម្ពុជាឱ្យបានគង់វង្ស

ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤​ - កម្ពុជាថ្ងៃនេះ - 0

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យយោធា គឺជាផ្នែកមួយនៅក្នុងផែនការអភិវឌ្ឍជាតិរបស់រាជរដ្ឋាភិបាល ក្នុងបុព្វហេតុការពារបូរណភាពទឹកដីរបស់យើងទាំងអស់គ្នា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី១៩ មេសា ២០២៤ ក្នុងឱកាសអញ្ជើញសម្ពោធអគារសហសិក្សាអគារស្នាក់នៅ អគារអាហារដ្ឋាន និងបិទវគ្គបណ្ដុះបណ្ដាល និងហ្វឹកហ្វឺនឆ្នាំ២០២៣ បន្តបើកវគ្គសិក្សាឆ្នាំ២០២៤ នៅសាកលវិទ្យាល័យការពារជាតិ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ជាការពិតណាស់ សាកលវិទ្យាល័យការពារជាតិ គឺជាថ្នាលបណ្តុះបណ្តាលក្នុងវិស័យការពារជាតិដោ យផ្តោតជាសំខាន់លើវិទ្យាសាស្ត្រយោធា វិទ្យាសាស្ត្រសង្គម វិទ្យាសាស្ត្រនយោបាយ វិទ្យាសាស្ត្រពិត និងភាសា។ ការសិក្សានៅទីនេះផ្តោតជាពិសេសលើវិទ្យាសាស្ត្រយោធា ដែលជាវិទ្យាសាស្ត្រសិក្សាអំពីសឹកសង្គ្រាម ដែលស្រាវជ្រាវពីចរឹតលក្ខណៈរាល់ក្រឹត្យក្រមនៃសង្គ្រាម មានការប្រុងប្រៀបកងកម្លាំងប្រដាប់អាវុធ និងការកសាងខឿនការពារជាតិ ការប្រុងប្រៀបជាតិនៅពេលមានសង្គ្រាម និងរបៀបធ្វើសឹកនៅពេលមានសង្គ្រាម ព្រមទាំងបណ្តាសកម្មភាពផ្សេងៗទៀតរបស់កងកម្លាំងប្រដាប់អាវុធជាលក្ខណៈប្រពៃណី និងមិនប្រពៃណី៕

បញ្ចេញមតិ
អត្ថបទទាក់ទង