លោក មុំ អស្សនី សូមការអភ័យទោសពីសម្តេចធិបតី ហ៊ុន ម៉ាណែត ចំពោះការនិយាយប៉ះពាល់ដល់សម្តេចធិបតីនាពេលកន្លងមក

ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤​ - កម្ពុជាថ្ងៃនេះ - 0

(ភ្នំពេញ)៖ លោក មុំ អស្សនី អតីតសកម្មជនបក្សប្រឆាំងនៅក្រៅប្រទេស ដែលធ្លាប់រិះគន់ និងវាយប្រហារមកលើសម្តេចតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជានោះ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤នេះ លោកបានចេញមកសូមការអភ័យទោស ពីសម្តេចធិបតី ចំពោះកំហុងឆ្គងរបស់ខ្លួននាពេលកន្លងមក។

លោក មុំ អស្សនី អះអាងថា ទង្វើរបស់ខ្លួនដែលជេរប្រមាថ សម្តេចតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចធិបតី ហ៊ុន ម៉ាណែត គឺដោយសារជឿតាមការអូសទាញដ៏ងងឹតងងុល ពីសំណាក់ជនក្បត់ជាតិបីជំនាន់ សម រង្ស៉ី ដោយគេសន្យាពេលឈ្នះឆ្នោត និងអនុញ្ញាតឱ្យលោក បានត្រឡប់ចូលកម្ពុជា ដែលជាស្រុកកំណើតវិញ។

លោក មុំ អស្សនី បានបញ្ជាក់ថា «ខ្ញុំពិតជាសប្បាយចិត្តស្ទើរស្រក់ទឹកភ្នែក នៅពេលដែលខ្ញុំសូមទោសសម្តេចតេជោ សម្តេចតេជោ ក៏បានលើកលែងទោសឱ្យខ្ញុំ និងស្វាគមន៍ខ្ញុំ ហើយនៅពេលនេះ ខ្ញុំសូមទោសសម្តេចធិបតី ដើម្បីឱ្យសម្តេចធិបតីលើកលែកទោសដល់រូបខ្ញុំ ស្វាគមន៍ខ្ញុំ ដើម្បីអាចបានបម្រើប្រទេសជាតិឡើងវិញ»

ប្រភព៖ FRESH NEWS

បញ្ចេញមតិ
អត្ថបទទាក់ទង