សម្តេចធិបតី ហ៊ុន ម៉ាណែត អរគុណដល់ប្រជាពលរដ្ឋជាច្រើនដែលបានសម្តែងមតិគាំទ្រចំពោះព្រែកជីកហ្វូណនតេជោ
ក្នុងពិធីសម្ពោធកសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌ ស្ថិតភូមិឱភាសាំង ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រែកជីកហ្វូណនតេជោ គឺប្រើសម្រាប់ការបង្កើនសេដ្ឋកិច្ចជាតិ និងធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណផងដែរ ចំពោះប្រជាពលរដ្ឋជាច្រើន ដែលបានយល់ពីសារៈសំខាន់នៃព្រែកជីកហ្វូណនតេជោ និងបានបញ្ចេញមតិគាំទ្រចំពោះគម្រោងព្រែកជីកនេះ ដើម្បីបង្កើនសេដ្ឋកិច្ចសង្គមជូនប្រជាពលរដ្ឋរាប់លាននាក់នៅទិសនារតី។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់បន្ថែមថា ព្រែកជីកនេះ មិនត្រឹមតែបម្រើប្រជាពលរដ្ឋនៅទិសនារតីប៉ុណ្ណោះទេ ពោលគឺនឹងបានផលទៅដល់ប្រជាពលរដ្ឋនៅតាមទិសតំបន់ផ្សេងៗទៀត ដែលតភ្ជាប់ការដឹកជញ្ជូនតាមផ្លូវទឹកនេះផងដែរ៕
បញ្ចេញមតិ
អត្ថបទទាក់ទង