សន្និសីទប្រធានសភា អន្តរសភា លើកទី២ (ISC-2) នៅកម្ពុជា ត្រូវបានបិទបញ្ចប់ដោយជោគជ័យ
សន្និសីទប្រធានសភា អន្តរសភា លើកទី២ (ISC-2) ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំ ពីថ្ងៃទី២៦ ដល់ទី២៨ ខែសីហា ឆ្នាំ២០២៦ នេះ បានបិទបញ្ចប់ដោយជោគជ័យ ។
ពិធីបិទសន្និសីទ ISC-2 បានប្រព្រឹត្តទៅនាថ្ងៃសុក្រ ១៥កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ នៃអគ្គនាយកដ្ឋានពន្ធដារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពី ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ឯកឧត្តម SYED Yousaf Raza Gilani ប្រធានស្ថាបនិក ISC និងជាប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន ព្រមទាំងថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា និងប្រធានគណៈប្រតិភូ ដែលបានអញ្ជើញមកកាន់កម្ពុជា …។
ប្រភព៖ នាយកដ្ឋានព័ត៌មាន











អត្ថបទទាក់ទង