ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចូលជួបសម្តែងការគួរសម ចំពោះឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក្នុងឱកាសនៃការបំពេញទស្សនកិច្ចផ្លូវការ និងអញ្ជើញធ្វើជាសហប្រធានកិច្ចប្រជុំលើកទី៣ នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី (JCBC) កម្ពុជា-ម៉ាឡេស៊ី
នៅរសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលជួបសម្តែងការគួរសមចំពោះ ឯកឧត្តម Dato’ Seri Anwar bin Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក្នុងឱកាសនៃការបំពេញទស្សនកិច្ចផ្លូវការ និងអញ្ជើញធ្វើជាសហប្រធានកិច្ចប្រជុំលើកទី៣ នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី (JCBC) កម្ពុជា-ម៉ាឡេស៊ី នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានពាំនាំនូវសេចក្តីនឹករលឹកយ៉ាងកក់ក្តៅបំផុត និងការជូនពរដ៏វិសេសវិសាលពី សម្តេចអគ្គមហាសេនបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះ ឯកឧត្តមនាយករដ្ឋមន្ត្រី ក្នុងឱកាសនៃថ្ងៃខួបកំណើតរបស់ឯកឧត្តមនាពេលខាងមុខនេះ។
អំឡុងពេលនៃជំនួបសម្តែងការគួរសមនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះតួនាទីយ៉ាងសកម្មរបស់ម៉ាឡេស៊ី ក្នុងការរក្សាសន្តិភាព និងស្ថិរភាពយូរអង្វែងក្នុងតំបន់ ជាពិសេសក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ តាមរយៈកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួ (Kuala Lumpur Peace Accord) និងការបង្កើតក្រុមអ្នក សង្កេតការណ៍អាស៊ាន (AOT)។
ដោយកម្ពុជា និងម៉ាឡេស៊ី នឹងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូត នៅឆ្នាំ២០២៧ កម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការសហការយ៉ាងជិតស្និទ្ធជាមួយម៉ាឡេស៊ី ដើម្បីលើកកម្ពស់ភាពជាដៃគូឱ្យកាន់តែរឹងមាំ និងរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពរបស់អាស៊ាន។
On the afternoon of 3 August 2026, His Excellency Deputy Prime Minister PRAK Sokhonn, Minister of Foreign Affairs and International Cooperation, paid a courtesy call on the Honourable Dato’ Seri Anwar bin Ibrahim, Prime Minister of Malaysia, on the occasion of his official visit and co-chairing of the 3rd Meeting of the Joint Commission for Bilateral Cooperation (JCBC) between Cambodia and Malaysia in Kuala Lumpur, Malaysia.
His Excellency Deputy Prime Minister conveyed warmest regards and best wishes from Samdech Akka Sena Padei Techo HUN Sen, President of the Senate, and Samdech Moha Borvor Thipadei HUN Manet, Prime Minister of the Kingdom of Cambodia, to Prime Minister Anwar Ibrahim on the auspicious occasion of his upcoming birthday.
During the courtesy call, His Excellency Deputy Prime Minister expressed Cambodia’s deep appreciation for Malaysia’s active role in promoting lasting regional peace and stability, particularly on the Cambodia-Thailand border issues, through the establishment of the Kuala Lumpur Peace Accord and the ASEAN Observer Team (AOT).
As Cambodia and Malaysia look forward to commemorating the 70th anniversary of diplomatic relations in 2027, Cambodia stands ready to work closely with Malaysia to further strengthen their partnership, contributing to peace, stability, and prosperity in ASEAN.





