សាខាសម្ព័ន្ធយុវជនស្រលាញ់សន្ដិភាពខេត្តកំពត រៀបចំពិសានំបញ្ចុកសាមគ្គីភាព និងឯកភាពជាតិ
(កំពត)៖ សាខាសម្ព័ន្ធយុវជនស្រលាញ់សន្ដិភាពខេត្តកំពត នៅល្ងាចថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩នេះ បានរៀបចំពិធីពិសានំបញ្ចុកតេជោសន្តិភាព ដើម្បីសាមគ្គីជាតិ ឯកភាពជាតិ ក្នុងបរិយាកាសសប្បាយរីករាយក្រៃលែង និងមានការចូលរួមពីលោកស្រី យូ សុគន្ធ អភិបាលរងខេត្តផងដែរ។
ពិធីទទួលទទួលទាននំបញ្ចុកនេះត្រូវបានរៀបចំធ្វើទូទាំងប្រទេស ដើម្បីបង្ហាញពីការសាមគ្គីភាព ភាតរភាព ឯកភាពជាតិ ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សំបុរ និន្នាការនយោបាយ ក្រោមដំបូលសន្ដិភាព ដែលដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា។
បញ្ចេញមតិ
អត្ថបទទាក់ទង