ឯកឧត្តម ទិត សុធា ផ្ញើសារលិខិតជូនពរសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានិងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រក្នុងឱកាសខួបកំណើតគម្រប់ជន្មាយុ៧៤ឆ្នាំឈានចូល៧៥ឆ្នាំ

ថ្ងៃសៅរ៍ ទី១ ខែសីហា ឆ្នាំ២០២៦​ - កម្ពុជាថ្ងៃនេះ - 0

នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ទិត សុធា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រីនិងជាប្រធានអង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស តាងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃអង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស បានផ្ញើសារលិខិតជូនពរសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រក្នុងឱកាសខួបកំណើតគម្រប់ជន្មាយុ៧៤ឆ្នាំ ឈានចូល៧៥ឆ្នាំដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ខាងមុខ។

ថ្នាក់ដឹកនាំនិងមន្ត្រីរាជការទាំងអស់នៃអង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស សូមសម្តែងនូវមនោសញ្ចេតនារីករាយ ប្រកបដោយក្តីអំណរសាទរយ៉ាងក្រៃលែងនិងសូមគោរពជូននូវសព្ទសាធុការពរជ័យ សិរីមង្គល វិបុលសុខ បវរ មហាប្រសើរគ្រប់ប្រការចំពោះសម្តេចអគ្គមហាសេនាបតីតេជោ សូមបានសមប្រកបដោយសុខភាពល្អបរិបូរណ៍ កម្លាំងកាយពលរឹងមាំខ្លាំងក្លា បញ្ញាញាណភ្លឺថ្លាត្រចះត្រចង់ និង សម្តេចតេជោ ជាទីគោរពដ៏ខ្ពង់ខ្ពស់ បំផុតមានជន្មាយុយឺនយូរ។

ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ យើងខ្ញុំសូមសម្តែងនូវមនោសញ្ចេតនាដឹងគុណនិងការគោរពស្រឡាញ់ដ៏ជ្រាលជ្រៅបំផុតព្រមទាំងកតញ្ញូតាធម៌និងកតវេទិតាធម៌ដ៏ស្មោះស្ម័គ្រគោរពជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ជាថ្នាក់ដឹកនាំកំពូលដ៏ឆ្នើមរបស់ជាតិនិងជាទីគោរពស្រឡាញ់របស់ប្រជាជនខ្មែរគ្រប់រូបដែលសម្តេច បានយកអស់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី និងបទពិសោធប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃព្រមទាំងតស៊ូលះបង់គ្រប់បែបយ៉ាងប្រកបដោយគំរូវីរភាពដ៏អង់អាចមោះមុតក្នុងការរំដោះជាតិមាតុភូមិនិងប្រជាជននាំមកនូវសុខសន្តិភាពពេញលេញតាមរយៈនយោបាយ ឈ្នះ-ឈ្នះ ដោយធានានូវស្ថិរភាពនយោបាយ ឯកភាពជាតិ អធិបតេយ្យ បូរណភាពទឹកដី សន្តិសុខ សណ្តាប់ធ្នាប់សង្គម ការលើកកម្ពស់កំណើន សេដ្ឋកិច្ច ការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍរីកចម្រើន រុងរឿងលើគ្រប់វិស័យ។

សូមអានសារលិខិតជូនពរដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖

អត្ថបទទាក់ទង