ក្រុមការងារត្រី-វិស័យ កសិកម្ម-ទឹក-ជនបទ ចុះជួបសំណេះសំណាល និងពិនិត្យសក្តានុពលរួមគ្នា គាំទ្រជីវភាពរបស់ជនភៀសសឹក
នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ សហប្រធាន ២រូប នៃក្រុមការងារត្រី-វិស័យ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម អាន ពេជ្រហត្ថដា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម រួមនឹងឯកឧត្ដម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងសមាជិកអចិន្រ្ដៃយ៍ សមាជិកក្រុមការងារត្រី-វិស័យ និងក្រុមលេខាធិការដ្ឋានអន្តរក្រសួងទាំងបី បានអញ្ជើញចុះជួបពិភាក្សាជាមួយថ្នាក់ដឹកនាំភូមិ-ឃុំ និងបងប្អូនភៀសសឹក ស្ថិតនៅភូមិរង់ចាំ (ភូមិស្លរក្រាម) ឃុំស្លរក្រាម ស្រុកស្វាយចេក ខេត្ដបន្ទាយមានជ័យ។
ដំណើរចុះពិនិត្យ និងវាយតម្លៃទីតាំង និងហេដ្ឋារចនាសម្ព័ន្ធ នៅតំបន់ជនភៀសសឹក សម្រាប់អនុវត្តអន្តរាគមន៍អន្តរវិស័យ កសិកម្ម-ទឹក-ជនបទ ក្នុងគោលបំណងជួយគាំទ្រជីវភាពនិងសន្តិសុខស្បៀងរបស់ជនភៀសសឹក។
ឯកឧត្តមបណ្ឌិត បានគូសបញ្ជាក់ថា ដោយមានការយកចិត្តទុកដាក់ខ្ពស់ពី ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមរយៈ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី មកពីក្រសួង-ស្ថាប័នពាក់ព័ន្ធ រួមជាមួយអាជ្ញាធរមូលដ្ឋាន បានរួមគ្នារិះរកមធ្យោបាយជួយដល់បងប្អូនភៀសសឹក ជាពិសេសការចងក្រង និងបង្កើតសហគមន៍កសិកម្មទំនើប «បុរី ៣០០០ ខ្នង» ដែលឱកាសបន្ថែមសម្រាប់បងប្អូនភៀសសឹក ក្នុងការបំពេញបន្ថែមជីវភាព៕








