សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ភ្នំពេញនឹងមានសួនសាធារណៈលើផ្ទៃដីជាង៧០ហិកតា សម្រាប់ប្រជាពលរដ្ឋទៅកម្សាន្ដ
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានថ្លែងថា ទៅថ្ងៃមុខភ្នំពេញនឹងមានសួនសាធារណៈជាង៧០ហិកតា សម្រាប់ទុកឱ្យពុកម៉ែ បងប្អូនប្រជាពលរដ្ឋទៅលេងកម្សាន្ដ។
ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដាក់សម្ពោធឱ្យប្រើប្រាស់ស្ពានមរតកតេជោ នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ថ្មីនេះៗសម្ដេចបានណែនាំឱ្យរៀបចំដីនៅតំបន់ផ្លូវកប់ស្រូវជាង៧០ហិកតា សម្រាប់ធ្វើសួនសាធារណៈឱ្យអ្នកក្រុងភ្នំពេញសម្រាប់ទៅលេងកម្សាន្ដ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្ដថា តំបន់កន្លែងនោះក្រោយរៀបចំរួចនឹងដាក់ឱ្យមានកម្មវិធីសប្បាយៗជូនប្រជាពលរដ្ឋដូចនៅកណ្ដាលក្រុងភ្នំពេញដែរ ដោយបង្កើតឱ្យមាន Picnic Concert ជាដើម។ សម្ដេចធិបតី គូសបញ្ជាក់ថា ទៅថ្ងៃមុខភ្នំពេញត្រូវតែមានទីលាន ទីធ្លាទូលំទូលាយសម្រាប់សាធារណៈដាក់ជូនប្រជាពលរដ្ឋ៕

បញ្ចេញមតិ
អត្ថបទទាក់ទង