សូម​ថ្វាយ​ព្រះ​ពរព្រះ​មហាក្សត្រ​ជាទី​គោរព​សក្ការៈដ៏ខ្ពង់​ខ្ពស់​បំ​ផុត!

ថ្ងៃអាទិត្យ ទី១២ ខែឧសភា ឆ្នាំ២០១៩​ - មតិខ្ញុំ - 0

ក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្នគម្រប់ ៦៦ យាងចូល ៦៧ ព្រះវស្សារបស់​
សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទូលព្រះបង្គំជាខ្ញុំព្រះ​ករុណា​ និងក្រុមគ្រួសារ សូមព្រះបរមរាជានុញ្ញតក្រាបបង្គំទូលថ្វាយនូវព្រះរាជសព្ទសាធុការពរជ័យ បវរសួស្តី សិរីវឌ្ឍនា វិបុលសុខ មហាមង្គលដ៏ល្អប្រសើរថ្លៃថ្លាបំផុតថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

ក្នុងឱកាសដ៏មហាជ័យមង្គលនេះ ទូលបង្គំជាខ្ញុំ សូមលំឱនកាយលើកអពា្ជលីប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រីយ៍ គុណកែវទាំងបី ព្រះ​ពុទ្ធ​ ព្រះ​ធម៌ ព្រះ​សង្ឃ ទេវតាឆ្នាំថ្មី ទេវតាថែររក្សាព្រះមហាស្វេតច្ឆត្រ ព្រមទាំងព្រះរាជតេជៈបារមីនៃអតីតព្រះមហាក្សត្រខ្មែរគ្រប់ព្រះអង្គ ជាពិសេសព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ សូមតាមជួយបីបាច់ថែរក្សា អភិបាលប្រោះព្រំ ព្រះរាជសព្ទសាធុការពរជ័យថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីសក្ការៈ សូមទ្រង់បានប្រកបដោយព្រះរាជសុខភាពល្អបរិបូណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លាព្រះជន្មាយុយឺនយូរដើម្បីបន្តព្រះរាជសកម្មភាពដ៏ឧត្តុងឧត្តមជូនជាតិមាតុភូមិអង្គរដ៏បវររុងរឿងនៃយើង ប្រកប​ដោយបទសពិធរាជ​ធម៌ និងគង់ប្រថាប់នៅក្នុងព្រះបរមសិរីរាជសម្បត្តិជាម្លប់ដ៏ត្រជាក់ត្រជំ សុខដុមរមនាដល់ប្រជារាស្រ្តរបស់ព្រះអង្គយូរអង្វែងតរៀងទៅ។

ក្រាប​បង្គំ​ទូ​ល​ថ្វាយ ពី​ទូល​ព្រះ​បង្គំ​ ខ្ញុំព្រះ​ករុណា ទិត សុធា​ ទី​ប្រឹក្សារាជ​រដ្ឋាភិបាល​ អនុប្រធាន​ប្រចាំ​ការ​អង្គ​ភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​ និង​ជា​អ្នក​នាំ​ពាក្យ​ទី​ស្តី​ការ​គណៈរដ្ឋមន្ត្រី​ និង​ក្រុម​គ្រួសារ​

បញ្ចេញមតិ
អត្ថបទទាក់ទង