ឯកឧត្តម សុខ សូកេន អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសំណេះសំណាល និងប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក និងឃុំទាំង១០នៃស្រុកបារាយណ៍ ខេត្តកំពង់ធំ
ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបារាយណ៍ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសំណេះសំណាល និងប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក និងឃុំទាំង១០នៃស្រុកបារាយណ៍ នៅសាលាស្រុកបារាយណ៍ ខេត្តកំពង់ធំ។
ពិធីនេះមានការចូលរួមពី ថ្នាក់ដឹកនាំ និងក្រុមការរងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក និងឃុំទាំង១០ នៃស្រុកបារាយណ៍ រួមទាំងក្រុមការងារលេខាធិការដ្ឋានសរុបចំនួនប្រមាណ ២០០ នាក់។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្ដែងនូវការកោតសរសើរចំពោះក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបារាយណ៍ដែលមានសមាសភាពពីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងន័យសំដៅចូលរួមគាំទ្រ និងជំរុញការអនុវត្តកម្មវិធីនយោបាយ យុទ្ធសាស្ត្រ គោលនយោបាយ កម្មវិធីកំណែទម្រង់នានា របស់រាជរដ្ឋាភិបាល ដើម្បីបម្រើផលប្រយោជន៍ និងសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋតាមមូលដ្ឋាន និងចូលរួមបំផុសចលនាឱ្យមានការគាំទ្រ ការចូលរួមពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ក្នុងការកសាង អភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យ៕
![](https://tithsothea.net/wp-content/uploads/2024/05/image-94-1024x682.png)
![](https://tithsothea.net/wp-content/uploads/2024/05/image-95-1024x682.png)
![](https://tithsothea.net/wp-content/uploads/2024/05/image-96-1024x683.png)
![](https://tithsothea.net/wp-content/uploads/2024/05/image-100-1024x683.png)
![](https://tithsothea.net/wp-content/uploads/2024/05/image-101-1024x683.png)
![](https://tithsothea.net/wp-content/uploads/2024/05/image-102-1024x683.png)
![](https://tithsothea.net/wp-content/uploads/2024/05/image-97-1024x682.png)
![](https://tithsothea.net/wp-content/uploads/2024/05/image-98-1024x682.png)
![](https://tithsothea.net/wp-content/uploads/2024/05/image-99-1024x682.png)