គំនិតគួរពិចារណា អំពីតម្លៃ និងគុណធម៌របស់មនុស្ស
មនុស្សយើង បើនាំគ្នាជោរធ្វើអំពើល្អក្នុងសង្គម ម៉្លេះសមបាននូវសេចក្តីសុខ សុភមង្គល និងភាពរីករាយក្នុងជីវិតផ្ទាល់ខ្លួន ញាតិមិត្ត ក្រុមគ្រួសារកំរិតណានោះទេ ប៉ុន្តែផ្ទុយទៅវិញ អ្នកខ្លះនាំគ្នាជោរតាមគ្នាក្នុងការពោលអសុរោះ ជេរប្រមាថលើអ្នកដទៃ ដោយពាក្យសម្តី និងរូបភាព សកម្មភាពយ៉ាងអសីលធម៌បំផុតដែលសង្គមស្អប់ខ្ពើម។
ការជេរប្រមាថ មិនមានតម្លៃណាមួយស័ក្តិសមជាបុគ្គលថ្លៃថ្នូរក្នុងសង្គមឡើយ។ ការជេរប្រមាថ មិនមែនជាការដោះស្រាយបញ្ហាណាមួយដែលជាការលំបាក ឬជាឧបសគ្គចំពោះមុខនោះទេ ផ្ទុយទៅវិញរិតតែបង្ហាញនូវភាពអន់ថោករបស់ជនមួយចំនួន ដែលការរស់នៅរបស់ពួកគេងុបជ្រុបតែនឹងអំពើអគុណធម៌។ ដូច្នេះ គឺមានតែការតស៊ូ អត់ធ្មត់ និងយកបញ្ញាដោះស្រាយបញ្ហាតែប៉ុណ្ណោះ ទើបជាច្រកចេញដ៏ប្រសើរ ហើយមានទាំងកិត្តិយសទៀតផង៕
បញ្ចេញមតិ
អត្ថបទទាក់ទង