ប្រមុខការទូតកម្ពុជា-ចិន អញ្ជើញជួបពិភាក្សាការងារទ្វេភាគី

ថ្ងៃចន្ទ ទី២២ ខែមេសា ឆ្នាំ២០២៤​ - កម្ពុជាថ្ងៃនេះ - 0

នាល្ងាចថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងឯកឧត្តម វ៉ាង យី (WANG YI) សមាជិកការិយាល័យនយោបាយ ប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេសនៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសចិន បានអញ្ជើញជួបពិភាក្សាការងារទ្វេភាគីកម្ពុជា-ចិន នៅទីស្តីការក្រសួងការបរទេសកម្ពុជា។

ប្រមុខការទូតចិន ឯកឧត្តម វ៉ាង យី (WANG YI) ដែលជាសមាជិកការិយាល័យនយោបាយ និងជាប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានអញ្ជើញមកដល់កម្ពុជានៅវេលាម៉ោងប្រមាណ ២:៣០នាទី រសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់២៣ ខែមេសា ឆ្នាំ២០២៤៕

បញ្ចេញមតិ
អត្ថបទទាក់ទង