សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជួបជាមួយលោកស្រី Daubayeva Nurgul សហស្ថាបនិក និង ជាប្រធានផលិតករក្រុមហ៊ុន Daubay Production ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ

ថ្ងៃអាទិត្យ ទី១៨ ខែតុលា ឆ្នាំ២០២៦​ - កម្ពុជាថ្ងៃនេះ - 0

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជួបជាមួយលោកស្រី Daubayeva Nurgul សហស្ថាបនិក និង ជាប្រធានផលិតករក្រុមហ៊ុន Daubay Production ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ។

Daubay Production គឺជាក្រុមហ៊ុនផលិតភាពយន្តមួយដែលមានមូលដ្ឋាននៅទីក្រុងអាស្តាណា (Astana) ប្រទេសកាហ្សាក់ស្ថាន ដោយផ្តោតលើការផលិតភាពយន្តខ្នាតវែង កម្មវិធីសោតទស្សន៍ និងមាតិកាឌីជីថល។ ស្នាដៃរបស់ក្រុមហ៊ុនត្រូវបានផ្សព្វផ្សាយតាមរយៈវេទិកាអនឡាញនានា រួមមាន Kinopoisk HD និង YouTube។

ក្រុមហ៊ុនផ្តល់សេវាកម្មផលិតភាពយន្តជាច្រើនដំណាក់កាល ចាប់ពីការរៀបចំ និងតាក់តែងសាច់រឿង ការជ្រើសរើសតួសម្តែង ការរៀបចំផលិតកម្ម ការថត ការកាត់ត និងការចែកចាយស្នាដៃ។ ជាមួយគ្នានេះ Daubay Production ក៏ធ្លាប់បានមកថតភាពយន្តដែលមានចំណងជើងថា «GAP» នៅប្រទេសកម្ពុជាក្នុងឆ្នាំ២០២៥ ផងដែរ។

សាធារណរដ្ឋកាហ្សាក់ស្ថាន រសៀលថ្ងៃសៅរ៍ ទី១៧ តុលា ២០២៦

អត្ថបទទាក់ទង