លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញទស្សនាសារមន្ទីរជាតិសាធារណរដ្ឋកាហ្សាក់ស្ថាន

ថ្ងៃអាទិត្យ ទី១៨ ខែតុលា ឆ្នាំ២០២៦​ - កម្ពុជាថ្ងៃនេះ - 0

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញទស្សនាសារមន្ទីរជាតិសាធារណរដ្ឋកាហ្សាក់ស្ថាន។ លោកជំទាវបណ្ឌិត ត្រូវបានទទួលស្វាគមន៍យ៉ាងស្និទ្ធស្នាលបំផុត ពីលោកជំទាវ Akmaral Sh Alnazarova រដ្ឋមន្រ្តីក្រសួងសុខាភិបាលកាហ្សាក់ស្ថាន។

សារមន្ទីរជាតិសាធារណរដ្ឋកាហ្សាក់ស្ថាន ស្ថិតនៅក្នុងទីក្រុងអាស្តាណា (Astana)។ សារមន្ទីរនេះ ត្រូវបានសាងសង់រួចរាល់ក្នុងឆ្នាំ២០១៤ វាគឺជាសារមន្ទីរដ៏ធំបំផុតនៅក្នុងតំបន់អាស៊ីកណ្តាល។ សារមន្ទីរនេះសាងសង់ឡើងដោយប្រើកញ្ចក់ពណ៌ខៀវ និងថ្មម៉ាបពណ៌ស ដោយបង្ហាញពីប្រវត្តិសាស្ត្រ និងវប្បធម៌របស់ប្រទេសកាហ្សាក់ស្ថាន ចាប់តាំងពីសម័យបុរេប្រវត្តិ រហូតមកដល់បច្ចុប្បន្ន។

សាធារណរដ្ឋកាហ្សាក់ស្ថាន ព្រឹកថ្ងៃសៅរ៍ ទី១៧ តុលា ២០២៦

H.E. Dr. PICH Chanmony HUN Manet visited the National Museum of the Republic of Kazakhstan and was warmly welcomed by H.E. Akmaral Sh Alnazarova, Minister of Health of Kazakhstan. 

Located in Astana, the National Museum of the Republic of Kazakhstan is the largest museum in Central Asia, with construction completed in 2014. Designed with blue glass and white marble, the museum showcases Kazakhstan’s history and culture, from prehistoric times to the present day.

Kazakhstan, Saturday morning, 17 October 2026

អត្ថបទទាក់ទង