ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីបានអញ្ជើញថ្លែងសុន្ទរកថាពិសេស

ថ្ងៃសៅរ៍ ទី២៩ ខែសីហា ឆ្នាំ២០២៦​ - កម្ពុជាថ្ងៃនេះ - 0

នៅក្នុងសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ (2nd ISC)

ដែលប្រព្រឹត្តទៅក្រោមមូលបទ «សាមគ្គីភាពដើម្បីសន្តិភាព

និងវិបុលភាពរួម៖ការពង្រឹងច្បាប់អន្តរជាតិ

និងដំណោះស្រាយជម្លោះដោយសន្តិវិធី»

នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញថ្លែងសុន្ទរកថាពិសេសនៅក្នុងសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ (2nd ISC) ដែលប្រព្រឹត្តទៅក្រោមមូលបទ «សាមគ្គីភាពដើម្បីសន្តិភាព និងវិបុលភាពរួម៖ ការពង្រឹងច្បាប់អន្តរជាតិ និងដំណោះស្រាយជម្លោះដោយសន្តិវិធី» នៅរាជធានីភ្នំពេញ។

នៅក្នុងសុន្ទរកថា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើសារៈសំខាន់នៃមូលបទរបស់សន្និសីទ ដែលរួមបញ្ចូលនូវគោលបំណងធំចំនួនបីមិនអាចកាត់ផ្តាច់ពីគ្នា គឺ៖ សន្តិភាព ការគោរពច្បាប់អន្តរជាតិ និងវិបុលភាពរួម នៅចំពោះមុខភាពមិនប្រាកដប្រជា នៃបរិយាកាសអន្តរជាតិនាពេលបច្ចុប្បន្ន។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានលើកពីបទពិសោធន៍និងតម្លៃនៃសន្តិភាពដែលពុំអាចខ្វះបាននៅកម្ពុជា ការលើកកម្ពស់ការគោរពច្បាប់អន្តរជាតិ  ការបោះបង់ការគំរាមកំហែង ឬការប្រើប្រាស់កម្លាំង ការគោរពអធិបតេយ្យគ្នា  ការដោះស្រាយជម្លាះដោយសន្តិវិធី និងការប្រកាន់យកវិធីសាស្រ្តទាំងនេះរបស់កម្ពុជាក្នុងការដោះស្រាយជម្លោះជាមួយប្រទេសជិតខាង។ ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ពីតួនាទីដាច់ដោយឡែក និងមិនអាចខ្វះបានរបស់សភាក្នុងការពង្រឹងច្បាប់អន្តរជាតិ ការទប់ស្កាត់ជម្លោះ និងការប្រែក្លាយសន្តិភាពទៅជាវិបុលភាពរួម។

ពាក់ព័ន្ធនឹងបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីជំហររបស់កម្ពុជា ក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ ព្រមទាំងបានសង្កត់ធ្ងន់ថា ព្រំដែនអន្តរជាតិមិនត្រូវផ្លាស់ប្តូរដោយកម្លាំង ឬតាមរយៈការបង្កើតស្ថានភាពថ្មីនៅលើដីជាក់ស្តែង នោះឡើយ។

On the morning of 28 August 2026, His Excellency Deputy Prime Minister PRAK Sokhonn, Minister of Foreign Affairs and International Cooperation, delivered special remarks at the Second Inter-Parliamentary Speakers’ Conference (2nd ISC), held under the theme “Solidarity for Peace and Shared Prosperity: Strengthening International Law and Resolving Conflicts Peacefully” in Phnom Penh. 

In his remarks, the Deputy Prime Minister emphasized the significance of the conference’s theme, which encompasses three inseparable objectives: peace, respect for international law, and shared prosperity, amidst the current uncertainties of the international environment. The Deputy Prime Minister highlighted Cambodia’s invaluable experiences and the indispensable value of peace, the promotion of respect for international law, the renunciation of threats or use of force, mutual respect for sovereignty, the peaceful resolution of disputes, and Cambodia’s adherence to these approaches in resolving conflicts with neighboring countries. At the same time, the Deputy Prime Minister underscored the distinct and indispensable role of parliament in strengthening international law, preventing conflicts, and translating peace into shared prosperity.

Regarding the Cambodia-Thailand border dispute, His Excellency the Deputy Prime Minister reaffirmed Cambodia’s position in resolving the dispute in peaceful means, in accordance with international law and existing bilateral agreements. He underscored that international border must not be changed by force or through faits accomplis on the ground.

អត្ថបទទាក់ទង