សេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីការបរទេស៖ កិច្ចព្រមព្រៀងបទឈប់បាញ់រវាងប្រទេសកម្ពុជា និងថៃ
១. រដ្ឋាភិបាលជប៉ុនចាត់ទុកថា ទំនាក់ទំនងល្អរវាងប្រទេសកម្ពុជា និងថៃ មានសារៈសំខាន់ខ្លាំងណាស់សម្រាប់សន្តិភាព និងស្ថិរភាពក្នុងតំបន់។ ក្នុងន័យនេះ ប្រទេសជប៉ុនបាននិងកំពុងធ្វើការទំនាក់ទំនងជាមួយប្រទេសកម្ពុជា និងថៃ ដើម្បីបន្ធូរបន្ថយភាពតានតឹង។
២. ប្រទេសជប៉ុនសូមចូលរួមសាទរប្រទេសកម្ពុជា និងថៃដែលបានសម្រេចឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់បន្ទាន់ និងឥតលក្ខខណ្ឌ។ ប្រទេសជប៉ុនក៏សូមសម្តែងការវាយតំលៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងការទូតរបស់គ្រប់ភាគីពាក់ព័ន្ធ ដើម្បីសម្រេចបាននូវកិច្ចព្រមព្រៀងនេះ ដោយរួមមានប្រទេសម៉ាឡេស៊ីដែលជាម្ចាស់ផ្ទះនៃកិច្ចប្រជុំពិសេសលើកនេះ និងសហរដ្ឋអាម៉េរិកដែលជាសហអ្នករៀបចំ។
៣. រដ្ឋាភិបាលជប៉ុននឹងបន្តលើកទឹកចិត្តប្រទេសកម្ពុជា និងថៃ ដើម្បីជំរុញការអនុវត្តយ៉ាងប្រាកដប្រជានូវកិច្ចព្រមព្រៀងបទឈប់បាញ់ និងបន្ធូរបន្ថយភាពតានតឹង ដោយសម្របសម្រួលជាមួយប្រទេសពាក់ព័ន្ធ។
គេហទំព័រជាភាសាជប៉ុន និងអង់គេ្លស៖
Japanese:
https://www.mofa.go.jp/mofaj/press/danwa/pageit_000001_02203.html
English:
https://www.mofa.go.jp/press/release/pressite_000001_01493.html