សម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញចូលរួមកិច្ចប្រជុំជាមួយសមភាគីថៃ ដើម្បីសម្រេចឱ្យមានបទឈប់បាញ់គ្នាបន្ទាន់

ថ្ងៃចន្ទ ទី២៨ ខែកក្កដា ឆ្នាំ២០២៥​ - កម្ពុជាថ្ងៃនេះ - 0

គូឡាឡាំពួរ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥—សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំពិសេសនៅទីក្រុងគូឡាឡាំពួរ ដែលមានប្រទេសម៉ាឡេស៊ី ធ្វើជាម្ចាស់ផ្ទះ សហរដ្ឋអាម៉េរិកជាសហអ្នករៀបចំ និងមានការចូលរួមពីតំណាងចិន នារសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។

សូមជម្រាបថាគោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីសម្រេចឱ្យមានបទឈប់បាញ់គ្នាបន្ទាន់ ដែលនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរកម្ពុជា និងថៃ បានឯកភាពគ្នាតាមគំនិតផ្ដួចផ្ដើមរបស់ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាម៉េរិក Donald Trump។

រូបថត៖ ទំព័រហ្វេសប៊ុកសម្តេចធិបតី

បញ្ចេញមតិ
អត្ថបទទាក់ទង