សម្តេចតេជោ ហ៊ុន សែន អរគុណបងប្អូនខ្មែរនៅឯបរទេសដែលបានចូលរួមហូបនំបញ្ចុក
នៅយប់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន ដោយសរសេរថា៖
អរគុណបងប្អូនខ្មែរដែលរស់នៅឯបរទេស ដែលបានចូលរួមហូបនំបញ្ចុកជាមួយក្រុមគ្រួសារ និងសហគមខ្មែរ នៅតាមបណ្តារដ្ឋ និងតាមទីក្រុងនានា ដើម្បីបង្ហាញពីសាមគ្គីភាព មិត្តភាព និងការស្រឡាញ់រាប់អានរវាងខ្មែរ ទោះបីបងប្អូនកូនក្មួយបានទៅរស់នៅឯបរទេសហើយក្តី។
សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្តខ្លឹមសារថា «យើងចងចាំទិវាហូបនំបញ្ចុកថ្ងៃនេះដើម្បីពង្រឹងស្មារតីសាមគី្គភាព រួបរួមឯកភាពជាតិ និងការស្រឡាញ់ជាតិមាតុប្រទេសនៅក្រោមម្លប់សន្តិភាពដែលយើងបានមកដោយលំបាកបំផុត»។
ជាចុងបញ្ចប់ សម្តេចតេជោ ក៏បានជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា៕
បញ្ចេញមតិ
អត្ថបទទាក់ទង