គណៈកម្មាធិការសាខាCPP និងក្រុមការងារយុវជនCPP នៅអូស្ត្រាលី-នូវ៉ែលហ្សេឡង់ រៀបចំពិធីហូបនំបញ្ចុកតេជោសន្តិភាពប្រកបដោយទឹកមុខរីករាយ និងសាមគ្គីភាព
(អូស្ត្រាលី-នូវ៉ែលហ្សេឡង់)៖ ដោយអនុវត្តតាមការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩នេះ គណៈកម្មាធិការសាខាបក្ស និងក្រុមការងារយុវជនគណបក្ស បានជួបជុំសមាជិក សមាជិកគណបក្សប្រជាជនកម្ពុជាដែលកំពុងរស់នៅតាមបណ្តាទីក្រុងនានានៃប្រទេសអូស្ត្រាលី-នូវ៉ែលហ្សេឡង់ រៀបចំពិធីហូបនំបញ្ចុកតេជោសន្តិភាព នៅតាមបណ្តាទីក្រុងដែលខ្លួនកំពុងរស់នៅរួមមាន៖ រដ្ឋធានីកង់បេរ៉ា ទីក្រុងស៊ីដនី ទីក្រុងម៉ែលប៊ន ទីក្រុងអាដឺឡែត ទីក្រុងប្រីសប៊ិន ទីក្រុងភឺត ទីក្រុងហាលម៉ិនតុន ទីក្រុងផាមមើស្តុនណត ទីក្រុងក្លៃឈឺត ទីក្រុងនេបភា ទីក្រុងវ៉ែលីនតុន ទីក្រុងអូកក្លិន ។
កម្មវិធីដ៏អធិកអធមនេះបានសហការរៀបចំនិងគាំទ្រដោយគណៈកម្មាធិការគណបក្សប្រចាំប្រទេសអូស្ត្រាលី-នូវ៉ែលហ្សេឡង់ និងក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជាប្រចាំប្រទេសអូស្ត្រាលី-នូវ៉ែលហ្សេឡង់ នុិងប្រចាំតាមតំបន់នានាផងដែរ។
គេក៏សង្កេតឃើញបើទោះជាមានការមមាញឹកក្នុងការងារឬក្នុងក្រុមគ្រួសារយ៉ាងណា ក៏សមាជិក សមាជិកាCPP បានឆ្លៀតឱកាសមកចូលរួមក្នុងការជួបជុំហូបនំបញ្ចុកតេជោសាមគ្គីជាតិនាថ្ងៃនេះ ប្រកបដោយស្លៀកពាក់ស្អាតបាត ទឹកមុខសប្បាយរីករាយ ដោយមានអ្នករៀបចំទឹកសម្លនំបញ្ចុក និងមានបន្លែធម្មជាតិស្រស់ៗតាមការជាក់ស្តែងដែលអាចរកបាននៅទីនោះ ដែលបង្ហាញពីសាមគ្គីភាពក្នុងស្មារតីខ្មែរតែមួយ។