សម្តេចតេជោ ហ៊ុន សែន៖ មូលនិធិ សុីធីអិន​ដើម្បី​ទ្រទ្រង់​កង​ទ័ព ការពារព្រំដែនជាតិបានចាប់ផ្តើម ជាមួយ​ការផ្សាយ​ផ្ទាល់​តាម​ទូរទស្សន៍ CTN

ថ្ងៃព្រហស្បតិ៍ ទី១២ ខែមិថុនា ឆ្នាំ២០២៥​ - កម្ពុជាថ្ងៃនេះ - 0

នៅយប់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុក ជាមួយខ្លឹមសារទាំងស្រុងថា ៖

មូលនិធិ សុីធីអិន​ដើម្បី​ទ្រទ្រង់​កង​ទ័ព ការពារព្រំដែនជាតិបាន់ចាប់ផ្តើម ជាមួយ​ការផ្សាយ​ផ្ទាល់​តាម​ទូរទស្សន៍ CTN

សូមអរគុ​ណលោកអ្នកឧកញ្ញា គិត ម៉េង និងលោកជំទាវ​ដែល​បាន បង្កើតនូវកម្មវិធីនេះឡើងតាមការ អំពាវ​នាវ​របស់​ខ្ញុំ។

នេះជាខឿនការពារជាតិរបស់ប្រជាជន ដ៏រឹងមាំ​របស់​យើង​។ ​ការតស៊ូប្រឆាំងការឈ្លានពានរបស់ថៃ តាមផ្លូវយោធា នយោបាយ ការទូតនិង ផ្លូវច្បាប់ត្រូវដាក់ក្នុងយុទ្ធសាស្ត្រយូរអង្វែង។
យោធាត្រូវត្រៀមគ្រប់ពេលនិងប្រើ ពេលយូរ​ជាមួយ​ការត​ស៊ូ​តាមផ្លូវ តុលាការយុត្តិធម៍អន្តរជាតិក្រុងឡាអេ ក៏ត្រូវ​ប្រើ​ពេល​យូរ។
ខ្ញុំនិងភរិយាសូមចូលរួមមូលនិធិនេះចំនួន៣០០លានរៀល​ជា​ដំណាក់កាល ទីមួយ។
សូមអំពាវនាវបងប្អូនជនរួមជាតិចូលរួម ភ្ជាប់និស្ស័យ​ជា​មួយ​កងទ័ពនិងជាមួយ ជាតិ​និង​ទឹក​ដី​របស់​យើង​ទាំង​អស់​គ្នា​៕

បញ្ចេញមតិ
អត្ថបទទាក់ទង