អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋាន ខេត្តកំពង់ធំ នាំយកថវិកានិងសម្ភារ:ដើម្បីរំលែកទុក្ខគ្រួសារសពសិស្សដែលស្លាប់ដោយលិចទូក

ថ្ងៃចន្ទ ទី១០ ខែមិថុនា ឆ្នាំ២០២៤​ - កម្ពុជាថ្ងៃនេះ - 0

នាព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៤ លោកជំទាវ ឃួន ឃុនឌី សមាជិកគណ:កម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ខេត្តកំពង់ធំ និងជាប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋាន ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានអញ្ចើញចូលរួមបុណ្យសពសិស្ស ឈ្មោះអ៊ីន សុភ័ក្រ ភេទស្រី អាយុ១៣ ឆ្នាំរៀនថ្នាក់ទី៧A នៃអនុវិទ្យាល័យឈូក ដែលជួបឧបទ្ទវហេតុ លិចទូកកាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៤វេលាម៉ោង១១.៣០នាទីថ្ងៃត្រង់។ រួមដំណើរ ដោយ លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោកស្រីអនុប្រធានមន្ទីរកិច្ចការនារីខេត្ត លោកស្រីដែលជាក្រុមការងារ លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក និងនារីស្រុក។

ក្នុងឳកាសនោះ លោកជំទាវ ឃួន ឃុនឌី បានចូលរួមពីធីបុណ្យសពមាន: អង្ករ២បេ (១០០គីឡូ)
ទឹកសុទ្ធ៦កេះ និងថវិកាមួយចំនួនស្ថិតនៅ ភូមិជាំបឹង ឃុំស្រើង ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ។ ជាមួយគ្នានេះ លោកជំទាវបានមានប្រសាសន៍ចូលរួម សោកស្តាយ និងរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ជាមួយគ្រួសារសពដែលបានបាត់បង់កូនស្រីជាទីស្រលាញ់ ហើយបានផ្តាំផ្ញើរដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សទាំងអស់ ត្រូវប្រុងប្រយ័ត្នចំពោះការធ្វើដំណើរ តាមទូក កាណូកត្រូវពាក់អាវពោងការពារសុវត្តិភាព ៕


បញ្ចេញមតិ
អត្ថបទទាក់ទង