ព្រឹត្តិការណ៍ពិព័រណ៍វប្បធម៌ទេសចរណ៍ និងព្រឹត្តិការណ៍ “When Shaolin Meets Bokator At Angkor” នឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី២៤ ខែមេសា ក្នុងខេត្តសៀមរាប

ថ្ងៃចន្ទ ទី២២ ខែមេសា ឆ្នាំ២០២៤​ - កម្ពុជាថ្ងៃនេះ - 0

ក្រសួងទេសចរណ៍ចាប់ដៃសហការជាមួយរដ្ឋបាលប្រជាជនខេត្តហឺណាននិងរដ្ឋបាលខេត្តសៀមរាប ដើម្បីរៀបចំ «ព្រឹត្តិការណ៍ពិព័រណ៍វប្បធម៌ទេសចរណ៍ និងព្រឹត្តិការណ៍ When Shaolin Meets Bokator At Angkor» ដែលនឹងប្រារព្ធធ្វើឡើងនៅបរិវេណខាងជើងប្រាសាទបាយ័ន ខេត្តសៀមរាប នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ៧:៣០នាទីព្រឹក ក្នុងគោលបំណងផ្សព្វផ្សាយគោលដៅទេសចរណ៍រួមគ្នារវាងខេត្តហឺណាននិងខេត្តសៀមរាប ដោយមានការសម្តែងក្បាច់គុនសៅលីញ និងក្បាច់គុនល្បុកត្តោ ទៀតផង។

ជាមួយគ្នានេះក្រសួងទេសចរណ៍ បានស្នើឱ្យស្ថាប័នពាក់ព័ន្ធ សមាគមទេសចរណ៍ ផ្នែកឯកជន អ្នកសារព័ត៌មាន ភ្ញៀវជាតិ-អន្តរជាតិ និងសាធារណជនទូទៅចូលរួមទស្សនាដោយសេរី និងចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយ តាមគ្រប់មធ្យោបាយនិងគ្រប់រូបភាព សំដៅទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរនិងវិនិយោគិនចិនឱ្យមកទស្សនានិងវិនិយោគនៅកម្ពុជាឱ្យបានកាន់តែច្រើនថែមទៀត ក៏ដូចជាចូលរួមអបអរសាទរដល់ការអនុវត្តយុទ្ធនាការ «ទស្សនាសៀមរាបឆ្នាំ២០២៤» និង «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤» ផងដែរ៕

បញ្ចេញមតិ
អត្ថបទទាក់ទង